ការអនុវត្តគោលការណ៍អភិបាលកិច្ចល្អធ្វើឲប្រតិបត្តិការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលមានលក្ខណៈប្លែកពីស្ថាប័នច្បាប់ដ៏ទៃទៀតនៅក្នុងប្រទេសកម្ពុជាសម្រាប់ការដោះស្រាយវិវាទដែលមានគុណភាព។

នៅពេលដែលចំនួនសំណុំរឿងមានការកើនឡើង ការអនុវត្តនូវគោលការណ៍ដែលរួមមាន សុចរិតភាព ឯករាជ្យភាព និងអព្យាក្រិត សមធម៌ ការចូលរួម តម្លាភាព ភាពប្រាកដប្រជា និងការឆ្លើយតបទាន់ពេលវេលា បានធ្វើឲគុណភាពនៃសេវាកម្មដោះស្រាយវិវាទបន្តកើនឡើង និងមាននិរន្តរភាពសេវាកម្មរយៈពេលវែង។