មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលមានក្រុមការងារចំនួនបួន ដែលមានដូចជា ផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាល, ផ្នែកសេវាច្បាប់, ផ្នែកបណ្តុះបណ្តាល និងទំនាក់ទំនង, និងផ្នែកតាមដាន និងរង្វាយតម្លៃ។ ក្រុមទាំងបួននេះផ្តល់ការគាំទ្រផ្នែកគ្រប់គ្រង និងបច្ចេកទេសយ៉ាងពេញលេញដល់សេវាស្នូលរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលក្នុងការដោះស្រាយវិវាទ។ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលមានការបេ្តជ្ញាដើម្បីលើកកម្ពស់ទំនាក់ទំនងការងារដែលរឹងមាំ និងមានស្ថិរភាព យន្តការបង្ការ និងដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈសេវាកម្មផ្សេងៗទៀត។

មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបានពង្រីកការផ្តល់សេវាកម្មទាំងនេះឲបានកាន់តែច្រើន និងទៅកាន់តំបន់ផ្សេងៗ ក្នុងនាមជាស្ថាប័នស្នូលក្នុងការផ្តល់សេវាដោះស្រាយវិវាទការងារប្រកបដោយប្រសិទ្ធិភាព។ តាមរយៈការងារប្រចាំថ្ងៃរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលនៅខាងក្រៅបន្ទប់សវនាការ ជំនាញបច្ចេកទេសផ្នែកទំនាក់ទំនងវិជ្ជាជីវៈរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានផ្តល់កាន់តែច្រើនជាងមុន ដែលនាំឲមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលក្លាយជាភ្នាក់ងារសម្រាប់ការផ្លាស់ប្តូរក្នុងវិស័យទំនាក់ទំនងវិជ្ជាជីវៈ។

មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលមិនអាចផ្តល់ការប្រឹក្សាផ្នែកច្បាប់ ឬការយល់ឃើញទាក់ទងទៅនឹងអង្គសេចក្តីរបស់វិវាទការងារណាមួយទេ, បកស្រាយអត្ថន័័យរបស់សេចក្តីបង្គាប់ដែលត្រូវបានកាត់សេចក្តីដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល, ណែនាំការិយាល័យមេធាវី សហជីព ឬបុគ្គលណាម្នាក់ដើម្បីក្លាយជាអ្នកតំណាងរបស់ភាគី, ឬធ្វើកិច្ចការស្រាវជ្រាវផ្នែកច្បាប់ឲភាគីណាមួយទេ។