លោក ប៉ែន សាវ៉ាត

ប្រធានលេខាធិការដ្ឋានក្រុម​ប្រឹក្សាអាជ្ញាកណ្តាល

លោក ប៉ែន សាវ៉ាត បានក្លាយជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល នៅឆ្នាំ២០១៦។ ពីមុនលោកធ្លាប់បម្រើការងារជាមន្រ្តីលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល ចាប់តាំងពីឆ្នាំ២០០៧។ លោកមានតំណែងជាអនុប្រធានការិយាល័យវិវាទការងារ នៅនាយកដ្ឋានវិវាទការងារផងដែរ។ លោកមានជំនាញក្នុងការគ្រប់គ្រងសំណុំរឿង ការងារផ្នែករដ្ឋបាល និងផ្សះផ្សាវិវាទការងារ។

លើសពីនេះទៅទៀត លោកមានចំណេះដឹងផ្នែកទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ការកសាងសមត្ថភាព ការយល់ដឹងអំពីដំណើរការដោះស្រាយវិវាទការងារនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលនៅកម្ពុជា តាមរយៈការចូលរួមជាមួយភាគីពាក់ព័ន្ធ និងវគ្គបណ្តុះបណ្តាល ការទំនាក់ទំនងជាមួយភាគីវិវាទ និងការសម្របសម្រួលរវាងភាគី និងក្រុមអាជ្ញាកណ្តាល។

លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ និងវិទ្យាសាស្ត្រនយោបាយ ពីសាកលវិទ្យាល័យបៀលប្រាយ ដែលជាកន្លែងដែលលោកបានទទួលថ្នាក់បរិញ្ញាបត្រផ្នែកអភិវឌ្ឍកម្មវិធី និងគម្រោង និងបរិញ្ញបត្រផ្នែកផ្នែកច្បាប់ពីសាកលវិទ្យាល័យន័រតុន ។