ក្រុមប្រឹក្សាអាជ្ញាកណ្តាល គឺជាស្ថាប័នជាតិមួយដែលមានតួនាទីដោះស្រាយវិវាទការងារតាមរយៈការផ្សះផ្សា និងមជ្ឈត្តការ។ ក្រុមប្រឹក្សាអាជ្ញាកណ្តាលត្រូវបានបង្កើតឡើងដោយប្រកាសក្នុងឆ្នាំ២០០៣ និងស្ថិតក្រោមច្បាប់ស្តីពីការងារកម្ពុជា។

ក្រុមប្រឹក្សាអាជ្ញាកណ្តាលលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈដែលមានប្រសិទ្ធិភាពតាមរយៈការផ្តល់នូវវេទិកាមួយដល់កម្មករនិយោជិត និងនិយោជកនៅកម្ពុជាដើម្បីទទួលបាននូវការដោះស្រាយវិវាទការងារដោយយុត្តិធម៌ និងសមធម៌។ វិវាទត្រូវបានដោះស្រាយដោយផ្ទាល់ទាន់ពេលវេលា និងមានតម្លាភាព តាមរយៈការកាត់សេចក្តីលើវិវាទ និងការចេញសេចក្តីសម្រេចដែលមានការថ្លឹងថ្លែង ប្រកបដោយហេតុផល និងដោយផ្អែកតាមច្បាប់។

ក្រុមប្រឹក្សាអាជ្ញាកណ្តាល មិនមែនជាតុលាការទេ ប៉ុនែ្តយោងតាមច្បាប់របស់ប្រទេសកម្ពុជាក្រុមប្រឹក្សាអាជ្ញាកណ្តាលមានអំណាចធ្វើការសម្រេចចិត្តតាមផ្លូវច្បាប់ និងដោយសមធម៌លើសំណុំរឿងទាក់ទងនឹងវិវាទការងាររួម។