កម្រងសេចក្តីសង្ខេបនៃសេចក្តីបង្គាប់គឺជាការសង្ខេបនៃយុត្តិសាស្រ្តដែលមាននៅក្នុងកម្រងសេចក្តីបង្គាប់នេះ។ យុត្តិសាស្រ្តសំដៅទៅលើច្បាប់ ឬគោលការណ៍សមហេតុផលដែលបង្កើតមូលដ្ឋាននៃការសម្រេច
សេចក្តីរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។

កម្រងសេចក្តីសង្ខេបជាធនធានមួយដែលអ្នកអានអាចប្រើ ដើម្បីធ្វើការស្រាវជ្រាវ និងពិនិត្យលើ
យុត្តិសាស្រ្តនៃក្រុមប្រឹក្សាអាជ្ញាកណ្តាលពីការសម្រេចសេចក្តី (ជាទូទៅហៅថាសេចក្តីបង្គាប់អាជ្ញា
កណ្តាល) នៃកម្រងសេចក្តីនេះ។ កម្រងសេចក្តីសង្ខេប គឺត្រូវបានរៀបចំទៅតាមផ្នែកៗ យ៉ាងធំទូលាយ នៃបញ្ហាផ្នែកច្បាប់នីមួយៗ។

កម្រងសេចក្តីសង្ខេបមិនត្រូវបានបោះពុម្ភទៀតឡើយ តែទោះបីជាយ៉ាងណាក៏ដោយ ឯកសារនេះ
មាននៅសល់កម្រងសេចក្តីសង្ខេបដែលបានធ្វើនៅចន្លោះ ខែឧសភា ឆ្នាំ២០០៣ និងខែធ្នូ ឆ្នាំ​២០០៨។