លោក ម៉ែន និម្មិត និង លោកស្រី រ៉ាហែល បសឆ៍ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ

ទីភ្នាក់ងារសហប្រតិបត្តិការ និងអភិវឌ្ឍន៍ប្រទេសស្វីសបានផ្តល់ប្រាក់ជំនួយ ដល់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលចំនួន ៤៩.០០០ ដុល្លារសហរដ្ឋអាមេរិកតាមរយៈគម្រោង "ការលើកតម្កើងការងារ និងទំនាក់ទំនងការងារល្អ" ដោយចាប់ផ្តើមពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥។ លោកស្រី រ៉ាហែល បសឆ៍ នាយកផ្នែកសហប្រតិបត្តិការនៃការិយាល័យសហប្រតិបត្តិការប្រទេសស្វីស និង លោក ម៉ែន និម្មិត នាយកប្រតិបត្តិស្តីទីមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅខែវិច្ឆិកា ឆ្នាំ២០១៤។