ថ្នាក់ដឹកនាំសហជីពមួយរូបបានចូលរួមយោបល់ក្មុងកម្មវិធីជួបសំណេះសំណាល
លោកមេធាវី ខៀវ តុលា ចូលរួមយោបល់ក្នុងកម្មវិធី។
អាជ្ញាកណ្តាល ប៉ែន​ប៊ុនឈា ថ្លែងសំណេះសំណាលជាមួយភ្ញៀវចូលរួមក្នុងកម្មវិធី។

មូលនិធិ និងក្រុមប្រឹក្សាអាជ្ញាកណ្តាលបានរៀបចំកម្មវិធី “ជួបសំណេះសំណាល” ជាលក្ខណៈទ្វេភាគីជាមួយភាគីពាក់ព័ន្ធទាំងអស់កាលពីយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥។ កិច្ចប្រជុំនេះជាឱកាសសម្រាប់ភាគីសំណេះសំណាលជាមួយនឹងសមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាលតាមលក្ខណៈមិនផ្លូវការ។ ក្នុងឱកាសនោះដែរ ក្រុមប្រឹក្សាអាជ្ញាកណ្តាលក៏មានក្តីសោមន្ស​រីករាយ ដែលបានបង្ហាញអំពីឯកសារជំនួយ​ថ្មីសម្រាប់ភាគី​ នោះគឺ ទម្រង់សំណួរ​សម្រាប់ជំនួយភាគីក្នុងការរៀបចំសំណុំរឿង​នៅ​ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ សេចក្តីណែនាំនេះបានបង្ហាញពីសំណួរ និងអង្គហេតុ ដែលក្រុមអាជ្ញាកណ្តាល​តែងតែសាកសួរ​ក្នុងសវនាការ។

 

ភាគីទាំងអស់ត្រូវបាន​លើកទឹកចិត្តឲ្យប្រើប្រាស់ទម្រង់ទាំងអស់នេះសម្រាប់ការរៀបចំសំណុំរឿងមុនសវនាការ។ ការរៀប​ចំ​ខ្លួន​មុនអាចជួយភាគីចូលសវនាការដោយមានទំនុកចិត្ត យល់អំពីសំណុំរឿងរបស់ខ្លួន យល់អំពីដំណើរការសវនាការ ហើយក៏កាន់​តែ​យល់ច្បាស់ថែមទៀតថា ក្រុមអាជ្ញាកណ្តាលមានការរំពឹងទុកអ្វីខ្លះក្នុងសវនាការ។ ឯកសារទាំងនេះមាននៅការិយាល័យ​ក្រុមប្រឹក្សាអាជ្ញាកណ្តាលនៅខណ្ឌទួលគោក ហើយឯកសារអេឡិកត្រូនិកមាននៅលើ គេហទំព័រ http://www.arbitrationcouncil.org/kh/resources/hearing-process/hearing-rules-and-policy ។

 

ក្រុមប្រឹក្សាអាជ្ញាកណ្តាលក៏ស្វាគមន៍រាល់មតិយោបល់របស់ភាគីទាំងអស់សម្រាប់ការបោះផ្សាយជាលើកទីពីរ​នៅចុង​ឆ្នាំ​២០១៥។