មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលមានក្តីសោមនស្សរីករាយដែលទទួលបានការអញ្ជើញចូលរួមកិច្ចពិភាក្សាតុមូលស្តីពី សិទ្ធិរបស់កម្មករនិយោជិត ជាមួយក្រុមដទៃទៀតនៅស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជាកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥។ កិច្ចពិភាក្សានេះត្រូវបានរៀបចំឡើងទន្ទឹមនឹងដំណើរទស្សនកិច្ចរបស់សមាជិកក្រុមការងារអាស៊ាននៃសភាសហព័ន្ធអាល្លឺម៉ង់មកកម្ពុជា។

មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបានចូលរួមចែករំលែកបង្ហាញអំពីតួនាទីដ៏មានសារៈសំខាន់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលនៅក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា និងការដោះស្រាយវិវាទការងាររួមដ៏មានប្រសិទ្ធភាព (អត្រាដោះស្រាយដោយជោគជ័យមានរហូតដល់ ៧៣%)។ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលក៏មានឱកាសលើក ឡើងអំពីផលវិជ្ជមានចំពោះការរីកលូតលាស់វិស័យសេដ្ឋកិច្ចរបស់កម្ពុជាដែលបានមកពីការដោះស្រាយវិវាទប្រកបដោយប្រសិទ្ធភាព និងការអន្តរាគមន៍របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលចំពោះសកម្មភាពកូដកម្ម ទន្ទឹមនោះក៏ មានការពិភាក្សាអំពីបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុដើម្បីរក្សាសេវាកម្មសាធារណៈដោយមិនគិតប្រាក់នេះដែរ។ សមាជិក ដទៃទៀតក្នុងក្រុមពិភាក្សារួមមាន៖ តំណាងពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ ក្រសួងការងារ និង

បណ្តុះបណ្តាលវិជ្ជាជីវៈ សមាគមនិយោជក សហជីព និងអង្គការអន្តរជាតិខាងការងារ (ILO)។

            មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលសូមថ្លែងអំណរគុណដល់អគ្គរដ្ឋទូតអាល្លឺម៉ង់ចំពោះបដិសណ្ឋារកិច្ច  ចំណាប់អារម្មណ៍ និងការផ្តល់ឱកាសឲ្យមានកិច្ចពិភាក្សាបន្ថែមទៀតអំពីការងាររបស់មូលនិធិ និងក្រុមប្រឹក្សាអាជ្ញា កណ្តាល។