លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា ថ្លៃងក្នុងកម្មវិធីផ្សាយបន្តផ្ទាល់
លោក ម៉ែន និម្មិត នាយកប្រតិបត្តិមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ចូលរួមជាវាគ្មិនក្នុងកម្មវិធីផ្សាយបន្តផ្ទាល់

     កម្មវិធីវិទ្យុ "ថៅកែល្អ កម្មករល្អ" សម្រាប់ឆ្នាំ ២០១៦ បានចាប់ផ្តើមដំណើរការកាលពីវេលាម៉ោង ១១ ព្រឹក ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ ដោយផ្សាយផ្ទាល់អំពីប្រធានបទ "យុទ្ធសាស្រ្តទប់ស្កាត់វិវាទការងារ" ពីស្ថានីយ៍វិទ្យុស្រ្តី អេហ្វអឹម ១០២ នៅរាជធានីភ្នំពេញ។

     កម្មវិធីនេះមានការចូលរួមពីវាគ្មិនចំនួន ៤ រូប រួមមាន៖ លោក ម៉ែន និម្មិត នាយកប្រតិបត្តិមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល, លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសជីពកម្ពុជា, លោក ពេជ្រ ដា មន្រ្តីដោះស្រាយវិវាទរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា, និងលោក ហួន សឿរ ប្រធាននាយកដ្ឋានវិវាទការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

     វិទ្យុស្រ្តីអេហ្វអឹម ១០២ នឹងផ្សាយផ្ទាល់កម្មវិធី "ថៅកែល្អ កម្មករល្អ" រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ១១ ព្រឹក រៀងរាល់សប្តាហ៍។ លោកអ្នកអាចចូលរួមយោបល់ សួរសំណួរ និងឆ្លើយសំណួរយករង្វាន់់ផងដែរតាមរយៈទូរស័ព្ទ ០១២ ៩៩៩ ០១៤/០១៥ ២២២ ១០២/០៩៧ ៨៥ ៨៥ ១០២។

     កម្មវិធីនេះទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន ហ្គេប អ៊ីន និងដោយមានកិច្ចសហប្រតិបត្តិការរវាងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយអំពីច្បាប់ការងារ កិច្ចសហការនៅកន្លែងធ្វើការ ព្រមទាំងសិទ្ធិរបស់កម្មករនិយោជិត និង និយោជក ដល់កម្មករនិយោជិត និងនិយោជកនៅក្នុងគ្រប់វិស័យ។ នេះជាកម្មវិធីលើកទី២ បន្ទាប់ពីកម្មវិធីទី១ ដែលប្រព្រឹត្តិទៅចាប់តាំងពីដើមខែសីហា ឆ្នាំ២០១៤ ដល់ខែកក្កដា ឆ្នាំ២០១៥ បានបញ្ចប់ដោយបានផ្សព្វផ្សាយ ប្រធានបទចំនួន ៤១។