សន្និសីទទំនាក់ទំនងវិជ្ជាជីវៈ ស្តីពីការធ្វើឱ្យប្រសើរឡើងប្រព័ន្ធដោះស្រាយវិវាទការងារ - សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ថ្ងៃទី២៧ ដល់ ២៨ ខែកុម្ភៈ ឆ្នាំ២០១៧
សន្និសីទទំនាក់ទំនងវិជ្ជាជីវៈ ស្តីពីការធ្វើឱ្យប្រសើរឡើងប្រព័ន្ធដោះស្រាយវិវាទការងារ - សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ថ្ងៃទី២៧ ដល់ ២៨ ខែកុម្ភៈ ឆ្នាំ២០១៧
សន្និសីទទំនាក់ទំនងវិជ្ជាជីវៈ ស្តីពីការធ្វើឱ្យប្រសើរឡើងប្រព័ន្ធដោះស្រាយវិវាទការងារ - សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ថ្ងៃទី២៧ ដល់ ២៨ ខែកុម្ភៈ ឆ្នាំ២០១៧

ក្រសួងការងារ និង​បណ្ដុះបណ្ដាលវិជ្ជាជីវៈ (ក.​ក.ប.) និងមូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​(ម.ក.អ.)​ បានកំពុង ធ្វើការសហការធ្វើការជាមួយគ្នាអស់ជាងមួយទសវត្សរ៍មក​ហើយ​​ ក្នុងការ​គាំទ្រ​យ៉ាងពេញទំហឹងដល់​មូលដ្ឋានគ្រឹះ និង​ការ​បង្កើន​នូវការទទួលស្គាល់ពី​ឯករាជ្យ​ភាព និង​ប្រសិទ្ធិភាពនៃដំណើរការ​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល (ក.អ.)។ ក្រុមប្រឹក្សាអាជ្ញាកណ្ដាលមានការទទួលស្គាល់ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ សម្រាប់​ជោគជ័យ​ដែលខ្លួន​ទទួល​បានជាស្ថាប័នជាតិរបស់ប្រទេសកម្ពុជាមួយដែលមានអព្យាក្រិត្យ និង​​ប្រកបដោយវិជ្ជាជីវៈ ទទួល​ខុសត្រូវ​ក្នុងការ​ដោះស្រាយវិវាទការងារ។​ ទោះបីជាយ៉ាងនេះក្ដី ការប្រឈមនៅតែមានក្នុងការធ្វើឲ្យមាននូវយន្តការថ្នាក់ជាតិប្រកប​ដោយប្រសិទ្ធភាព​មួយ សម្រាប់ដោះស្រាយ វិវាទការងារជាលក្ខណៈបុគ្គល និង​វិវាទ​ការងារ​រួម។ នៅក្នុងខណៈដែល​កម្ពុជាកំពុង​រៀបចំ ធ្វើឲ្យ មានសុខុដុមនីយភាពនៃទំនាក់ទំនងវិជ្ជាជីវៈ, គោលនយោបាយជាតិ ស្ដីពី ការងារ និងមុខរបរ ២០១៥-២០២៥​ (ន.ជ.ក.ម.) មាន​បំណង​ដោះ​ស្រាយនូវបញ្ហាប្រឈម តាមរយៈការពង្រឹងក្រុមប្រឹក្សាអាជ្ញាកណ្ដាល (និង គណៈ​កម្មាធិការ​ទីប្រឹក្សាការងារ) ឲ្យកាន់តែមានប្រសិទ្ធិភាពនៅក្នុងដំណើរការប្រឹក្សាយោបល់វិវាទការងារ ទៅ​តាម​ស្ដង់ដារ​អន្តរជាតិ (ន.ជ.ក.ម. ទំព័រទី១១)។ ស្របគ្នានេះ គោលនយោបាយជាតិ ស្ដីពី ការងារ និងមុខរបរ ២០១៥-២០២៥​ និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ២០១៥​-២០២៥​ (ន.អ.ឧ.)​ បានកំពុង​សិក្សា​ពីការ​បង្កើត​ឡើងនូវ​តុលាការការងារ និង​ប្រព័ន្ធ​នៃ​ការ​ដោះស្រាយ​វិវាទការងារនៅក្នុងវិស័យឧស្សាហកម្ម (ន.អ.ឧ. ៦.៣, ឃ, ទំព័រ ២៥)។

នៅក្នុងសន្និសីទជាតិទំនាក់ទំនងវិជ្ជាជីវៈកាលពីខែកក្កដា ឆ្នាំ២០១៦កន្លងមក ក្រសួង​ការងារ និង​មូលនិធិ​ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ប្ដេជ្ញានឹងជំរុញធ្វើឲ្យក្រុមប្រឹក្សាអាជ្ញាកណ្ដាល​​ឈាន​ចូល​ទៅ​កាន់ដំណាក់កាលថ្មី​ដូច​ដែល​មានចែងនៅក្នុងគោលនយោបាយជាតិទាំងពីរ​ខាង​​លើ​នេះ។ ដើម្បីសម្រេចបានតាមកម្មវត្ថុខាងលើ ក្រសួង​ការងារ និង​មូលនិធិក្រុមប្រឹក្សា​អាជ្ញាកណ្ដាល បាន​សហការ​​រៀបចំ​ឲ្យ​មាន​សន្និសីទ​ទំនាក់ទំនងវិជ្ជាជីវៈនេះឡើង ដោយ​​​មាន​ការគាំទ្រ​ពីភាគី​ដៃ​គូ​មួយចំនួន ភាគីនៃ​ទំនាក់ទំនងវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធនានា។

សន្និសីទនេះ មានគោលបំណងធ្វើ​ឲ្យ​មាន​ការផ្តល់សេវាកាន់តែ​​ប្រសើរ​ឡើង ​ទៅ​តាម​តម្រូវ​ការនៃ​ភាគី​ តាម រយៈការពង្រីក និងការផ្ដល់អំណាច​ទៅ​ដល់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ និង​ជា​វេទិកា​សម្រាប់អញ្ជើញគ្រប់​ភា​គី​នៃ​ទំនាក់​ទំនង​វិជ្ជាជីវៈ និងអ្នកពាក់ព័ន្ធ (រដ្ឋាភិបាល តំណាង​និយោជក និង​សហជីព​កម្មករ និងសហជីពកម្មករ តំណាងអ្នកបញ្ជា​ទិញធំៗ  ដៃគូអភិវឌ្ឍន៍អន្តរជាតិ និងបណ្ដាស្ថានទូតមួយចំនួន)​ ​ចូលរួមពិភាក្សា សម្ដែងចេញពីអ្វី​ដែលមាន​នៅក្នុងបេះដូងពីទស្សនវិស័យ​ជាតិ និង​អន្តរជាតិ​ទាក់ទងនឹងតួនាទីបច្ចុប្បន្ន និងអនាគតនៃប្រព័ន្ធ​ដោះស្រាយ​វិវាទការងារ និង​ក្រុមប្រឹក្សាអាជ្ញាកណ្ដាល។

សន្និសីទនេះផ្តោតទៅលើប្រធានបទធំៗចំនួនបីដូចខាងក្រោម៖

  • គំរូប្រៀបធៀបពីអន្តរជាតិ - ដំណើរការ និងទំនាក់ទំនង​ទស្សន​វិស័យ​រវាងស្ថាប័នតុលាការការងារ  និងអាជ្ញាកណ្ដាល - គណៈកម្មការយុត្តិធម៌ការងារប្រទេសអូស្ត្រាលី និងតុលាការរដ្ឋសហព័ន្ធ
  • ការពង្រឹង ការផ្ដល់អំណាច និងការពង្រីកសេវាក្រុមប្រឹក្សាអាជ្ញាកណ្ដាល
  • ការស្វែងយល់ពីមាគ៌ាអនាគត និង​លទ្ធភាព​នៃ​ប្រភពមូលនិធិនានាសម្រាប់និរន្តភាពរបស់ក្រុមប្រឹក្សា​​អាជ្ញាកណ្ដាល

ក្រសួង​ការងារ និង​មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល មានជំនឿ​យ៉ាងមុតមាំថា ការសហការ​ធ្វើការ​ជាមួយ​គ្នា​​របស់យើងទាំងអស់គ្នា យើងអាចចូលរួមចំណែកក្នុងការជួយពង្រឹង ការផ្ដល់​អំណាច និងការ​ពង្រីក​សេវា​របស់​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាលបាន តាមរយៈសន្និសីទនេះ។

សម្រាប់ឯកសាររបស់សន្និសីទទំនាក់ទំនងវិជ្ជាជីវៈ លោកអ្នកអាចទាញយកតាមរយៈតំណរភ្ជាប់ខាងក្រោម៖

សៀវភៅសម្រាប់សន្និសីទជា ភាសាខ្មែរ៖ ទាញយកឯកសារ

សៀវភៅសម្រាប់សន្និសីទជា ភាសាអង់គ្លេស៖ ទាញយកឯកសារ

សុន្ទរកថាស្វាគមន៍

  • សុន្ទរកថាស្វាគមន៍របស់លោកស្រីអាជ្ញាកណ្ដាល ឈីវ ភិរម្យ ប្រធាន​ក្រុមប្រឹក្សា-ភិបាលនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល ទាញយកឯកសារ
  • លោកស្រី Maria SARGREN ឯកអគ្គរាជទូតព្រះរាជាណាចក្រស៊ុយអ៊ែត​ប្រចាំ​នៅ​កម្ពុជា​  ទាញយកឯកសារ
  • លោក William A. HEIDT ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ទាញយកឯកសារ
  • ឯកឧត្តមបណ្ឌិត ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទាញយកឯកសារ

វេទិកាពិភាក្សា/ការពិភាក្សាតុមូលទី ១:  គំរូប្រៀបធៀបពីអន្តរជាតិ  - ដំណើរការ និងទំនាក់ទំនង​ទស្សន​វិស័យ​រវាងស្ថាប័នតុលាការការងារ  និងអាជ្ញាកណ្ដាល - គណៈកម្មការយុត្តិធម៌ការងារប្រទេសអូស្ត្រាលី និងតុលាការរដ្ឋសហព័ន្ធ

វាគ្មិនកិត្តិយស៖ លោកចៅក្រម G M Giudice AO អតីតប្រធាន គណៈកម្មការយុត្តិធម៌ការងារ និងជាចៅក្រម​តុលាការ​រដ្ឋសហព័ន្ធរបស់ប្រទេស​​ អូស្ត្រាលី ទាញយកឯកសារ

វាគ្មិនខាងនិយោជក៖ លោក Graeme SMITH ប្រធានក្រុមហ៊ុនអន្តរជាតិ, ក្រុមហ៊ុន Employment Group Herbert Smith Freehills (ret), ជ័យលាភី៖ មេធាវីអូស្ត្រាលីប្រចាំឆ្នាំ២០១១ ទាញយកឯកសារ

វាគ្មិនខាងនិយោជិត៖ លោក Josh BORNSTEIN ប្រធានក្រុមហ៊ុនមេធាវីច្បាប់ការងារ, ក្រុមហ៊ុនមេធាវី Maurice Blackburn ជ័យលាភី៖ មេធាវីការងារឆ្នើមប្រចាំឆ្នាំ ២០១៦ ទាញយកឯកសារ

វេទិកាពិភាក្សា/ការពិភាក្សាតុមូលទី​ ៣: ការស្វែងយល់ពីមាគ៌ាអនាគត និង​លទ្ធភាព​នៃ​ប្រភពមូលនិធិនានាសម្រាប់និរន្តភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល

វាគ្មិន៖ លោក Hans HWANG នាយកជាន់ខ្ពស់ក្រុមហ៊ុនប្រឹក្សាច្បាប់ SX&H ការចំណាយ និងអត្តប្រយោជន៍ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងតើគួរភាគីពាក់ព័ន្ធអាចគាំទ្រ ផែនការយុទ្ធសាស្ត្រនិរន្តភាព​ក្រុមប្រឹក្សាអាជ្ញាកណ្ដាល​​បានដោយវិធីណាខ្លះ?  ទាញយកឯកសារ