គណៈអធិបតីមកពីក្រសួងយុត្តិធម៌ និងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល ក្នុងពិធីបើកសិក្ខាសាលាជូនចៅក្រមវិជ្ជាជីវៈ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧។
លោកចៅក្រម ចេហ្វ្រ៊ី ជូឌីឆឺ (Geoffrey Giudice AO) ធ្វើបទបង្ហាញស្ដីពីគណៈកម្មការយុត្តិធម៌ការងារ និងតុលាការអូស្ត្រាលី ជូនចៅក្រមកម្ពុជា។
សិក្ខាកាមចូលរួម សិក្ខាសាលា ស្ដីពីនីតិវិធីដោះស្រាយវិវាទការងាររួម និងទំនាក់ទំនងរវាងក្រុមប្រឹក្សា អាជ្ញាកណ្ដាលនិងតុលាការក្នុងការដោះស្រាយវិវាទការងារ ជូនចៅក្រមវិជ្ជាជីវៈ។

នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល សហការជាមួយនឹងក្រសួងយុត្តិធម៌ បានរៀបចំឡើង សិក្ខាសាលា ស្ដីពី នីតិវិធីដោះស្រាយវិវាទការងាររួម និងទំនាក់ទំនងរវាងក្រុមប្រឹក្សា អាជ្ញាកណ្ដាល និងតុលាការក្នុងការដោះស្រាយវិវាទការងារ ជូនចៅក្រមវិជ្ជាជីវៈ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ​។

ACF_Sitting Judge Workshop_03-0088 ឯកឧត្តម ជិន ម៉ាលីន អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានមានប្រសាសន៍ឲ្យដឹងថា សិក្ខាសាលា​នេះគឺជា ផ្នែកមួយនៃផែនការសកម្មភាពក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ​ លោក ម៉ែន និម្មិត នាយកប្រតិបត្តិ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល ក៏បានមានប្រសាសន៍លើកឡើងថា សិក្ខាសាលានេះជាលទ្ធផលដែលទទួលបានពី ​កិច្ចជំនួបពិភាក្សាការងាររវាង គណៈកម្មការប្រឹក្សាយោបល់​អន្តរជាតិ​​​មូលនិធិក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ជាមួយនឹង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ កាលពីខែធ្នូកន្លងមក ហើយនៅ​ពេលនេះមូលនិធិបានអញ្ជើញ លោកចៅក្រម ចេហ្វ្រ៊ី ជូឌីឆឺ​ (Geoffrey Giudice AO) ជាអតីតប្រធាន​ គណៈកម្មការយុត្តិធម៌ការងារ និងចៅក្រម​​តុលាការ​​​រដ្ឋសហព័ន្ធ​​​ប្រទេស​​អូស្ត្រាលី ​​មក​ធ្វើ​​បទបង្ហាញ​​នា​ពេល​នេះ។​ ចំនុច​សំខាន់​គួរ​ឲ្យកត់សម្គាល់​​នៅ​ក្នុង​សិក្ខាសាលានេះ​គឺ​​ តុលាការ​ប្រទេស​អូស្ត្រាលី​បាន​ដើរតួនាទី​​សំខាន់​​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​នូវ​សេចក្ដីបង្គាប់​របស់​គណៈកម្មការ​យុត្តិធម៌​ការងារ​ ដោយ​មិនមាន​យុត្តាធិការ​ក្នុង​ការ​​​ជម្រះ​ឡើង​​វិញ​ទៅ​លើ​អង្គហេតុ​នៃ​វិវាទ​ដែល​គណៈកម្មការ​នេះ​បាន​សម្រេច​ហើយ​នោះ​ទេ។​ គណៈកម្មការ​យុត្តិធម៌​ការងារ​អូស្ត្រាលី ​ធ្វើការសម្រុះសម្រួល​ និង​ធ្វើអាជ្ញាកណ្ដាល​ ទាំង​វិវាទការងារ​បុគ្គល​ និង​វិវាទការងារ​រួម​ ដើម្បី​ធ្វើ​ឲ្យ​មាន​សុខដុមនីយកម្ម​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​ក្នុង​ប្រទេស​អូស្ត្រាលី។​ ក្នុង​ករណី​ដែល​ត្រូវ​តាម​លក្ខខណ្ឌ​ជាក់​លាក់​ដែល​បាន​កំណត់​មួយ​ចំនួន​ ប្រធាន​គណៈកម្មការ​យុត្តិធម៌​ការងារ​អូស្ត្រាលី ​អាច​នឹង​អនុញ្ញាត​ឲ្យ​មាន​ការប្ដឹង​ឧទ្ធរណ៍​​ឡើង​វិញ​ចំពោះ​សេចក្ដី​សម្រេច​របស់​គណៈកម្មការ​នេះ ជាមួយនឹងគណៈកម្មការ​យុត្តិធម៌​ការងារ​បាន។​

សិក្ខាសាលានេះមានអ្នកចូលរួមសរុបចំនួន ៣០រូប (ស្រី៖ ៩នាក់, ប្រុស៖ ២១នាក់) ក្នុងនោះមាន៖ ចៅក្រម​ចូលរួមចំនួន ១៩រូប (ស្រី៖ ២នាក់, ប្រុស៖ ១៧នាក់) មកពីរាជធានីភ្នំពេញ និងខេត្តចំនួន៧​(សៀមរាប, ស្វាយរៀង, កំពង់ឆ្នាំង, ក្រុងព្រះសីហនុ, កណ្ដាល, តាកែវ និងកំពង់ស្ពឺ), មន្ត្រីក្រសួងយុត្តិធម៌ចំនួន ៦រូប និងបុគ្គលិកមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលចំនួន ៥រូបផងដែរ។ សិក្ខាសាលានេះ បានបញ្ចប់ទៅដោយទទួល​បានលទ្ធផលច្រើនគួរជាទីពេញចិត្ត និងក្រោមបរិយាកាសនៃការពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍រវាងកម្ពុជា និង​អូស្ត្រាលី៕

ACF_Sitting Judge Workshop_05-0175ACF_Sitting Judge Workshop_09-0281

ACF_Sitting Judge Workshop_08-0270ACF_Sitting Judge Workshop_09-0302

ACF_Sitting Judge Workshop_07-0192ACF_Sitting Judge Workshop_08-0252