ក្រោយពីបានធ្វើការផ្សព្វផ្សាយកូនសៀវភៅអប់រំទាក់ទងនឹងសំណួរចម្លើយអំពីក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្នុងគោលបំណងជួយឱ្យនិយោជកនិងកម្មករនិយោជិតយល់អំពីការដោះស្រាយវិវាទការងារ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ នៅក្នុងឆ្នាំ២០១៧ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបានផលិតវីដេអូភាគ ដោយផ្អែកលើខ្លឹមសារដែលបានជ្រើសរើសចេញពីកូនសៀវភៅអប់រំទាក់ទងនឹងសំណួរចម្លើយអំពីក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីផ្តល់លទ្ធភាពកាន់តែច្រើននិងល្អប្រសើរក្នុងការទទួលបានព័ត៌មានអំពីការដោះស្រាយវិវាទការងារនៅកម្ពុជា ជាពិសេសសេវារបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល។

វីដេអូនេះមាន ៩ភាគ ដោយផ្អែកតាមបទសម្ភាសន៍ជាមួយអាជ្ញាកណ្តាលដែលជាសមាជិកនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល។ វីដេអូទាំងនេះត្រូវបានផ្សព្វផ្សាយប្រចាំខែតាមគេហទំព័រនិងបណ្តាញផ្សព្វផ្សាយសង្គមរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលជាអាទិ៍ទំព័រ Facebook Twitter និង Youtube។ រហូតដល់ពេលនេះ វីដេអូចំនួន ៤ ត្រូវបានផ្សព្វផ្សាយ។

នៅលើគេហទំព័រនិងបណ្តាញផ្សព្វផ្សាយសង្គមទាំងនេះ មានឯកសារផ្សេងៗអំពីសកម្មភាពក្រុមប្រឹក្សាអាជ្ញាកណ្តាល/មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សេចក្តីបង្គាប់អាជ្ញាកណ្តាល សេចក្តីសង្ខេបយុត្តិសាស្រ្ត កាលវិភាគសវនាការប្រចាំសប្តាហ៍ និងព័ត៌មានអំពីទំនាក់ទងវិជ្ជាជីវៈ៕

សំណួរ និង ចម្លើយ (ភាគទី ១)៖ តើក្រុមប្រឹក្សាអាជ្ញាកណ្តាលគឺជាអ្វី?
                                             តើអ្នកណាជាអ្នកបង្កើតក្រុមប្រឹក្សាអាជ្ញាកណ្តាល?

សំណួរ និង ចម្លើយ (ភាគទី ២) តើក្រុមប្រឹក្សាអាជ្ញាកណ្តាលដោះស្រាយវិវាទប្រភេទណាខ្លះ?

សំណួរ និង ចម្លើយ (ភាគទី៣)៖​ តើការដោះស្រាយវិវាទការងារមានដំណើរការរបៀបណា?

សំណួរ និង ចម្លើយ (ភាគទី៤)៖ តើអ្នកណាជាអ្នកសម្រេចករណីវិវាទ?
​​​​​​​​​​​​​​​​​​                                             តើក្រុមអាជ្ញាកណ្ដាលត្រូវបានជ្រើសរើសតាមវិធីណា?