វគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីដោះស្រាយវិវាទការងារ និងដំណើរការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល អាចផ្តល់បានតាមរយៈការស្នើសុំពីសំណាក់ភាគីពាក់ព័ន្ធ។ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងសមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល ផ្តល់វគ្គបណ្តុះបណ្តាលនេះ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីដំណើរការអាជ្ញាកណ្តាលនៅក្នុងប្រទេសកម្ពុជា ។ និស្សិត អ្នកស្រាវជ្រាវ ភាគីនានា អ្នកប្រឹក្សាយោបល់ សមាជិកសហជីព និយោជក មន្ត្រីរបស់ក្រសួង និងចៅក្រមនៅសាលាដំបូងខេត្ត-រាជធានី​ បានទទួលអត្ថប្រយោជន៍ពីវគ្គបណ្តុះបណ្តាលនេះ។

ការស្នើសុំដើម្បីឲក្រុមប្រឹក្សាអាជ្ញាកណ្តាលរៀបចំវគ្គបណ្តុះបណ្តាល អាចត្រូវបានធ្វើឡើងដោយផ្ទាល់មកកាន់ក្រុមសេវាផ្នែកច្បាប់តាមរយៈសារអេឡិចត្រូនិក infor@arbitrationcouncil.org ឬតាមរយៈការបំពេញទម្រង់សំណួរនៅក្នុង “ទំព័រទំនាក់ទំនង”របស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ៕