មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានបង្កើតកម្មវិធីវិទ្យុប្រចាំសប្តាហ៍ដែលមានឈ្មោះថា “ថៅកែល្អ កម្មករល្អ” ដែលផ្សាយផ្ទាល់នៅរៀងរាល់ថ្ងៃ​សុក្រ នៅវេលាម៉ោង ១១ និង ០០នាទីព្រឹក។ ស្ថិតក្នុងភាពជាដៃគូការងារយ៉ាងជិតស្និតជាមួយនឹងមណ្ឌលព័ត៌មានស្រ្តីកម្ពុជា និងក្រោមជំនួយហរិញ្ញវត្ថុ ពី ហ្គេប អ៊ីន កម្មវិធីវិទ្យុនេះ ជាផ្នែកមួយនៃយុទ្ធនាការរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីកសាងសមត្ថភាព កម្មករនិយោជិត និងនិយោជក បង្ការ និងដោះស្រាយវិវាទការងារនៅថ្នាក់សហគ្រាស និងលើកកម្ពស់ការយល់ដឹង និងលើកទឹកចិត្តឲមានការប្រើប្រាស់យន្តការ និងសេវាដោះស្រាយវិវាទការងាដែលសមស្រប​ ដោយរាប់បញ្ចូលក្រុមប្រឹក្សាអាជ្ញាកណ្តាលផងដែរ។

លក្ខណៈពិសេសេរបស់កម្មវិធីនេះ មានដូចជា ការផ្សាយផ្ទាល់ប្រចាំសប្តាហ៍ និងការចាក់ផ្សាយឡើងវិញ, ការទទួលការហៅទូរស័ព្ទចូលពីអ្នកស្តាប់ និងការធ្វើបទបង្ហាញអំពីប្រធានបទដូចជា ព័ត៌មានអំពីទំនាក់ទំនងវិជ្ជាជីវៈ សិទ្ធិ និងកាតព្វកិច្ចនៅកន្លែងធ្វើការ កិច្ចសន្យាការងារ ច្បាប់ស្តីពីការងារ និងបទបញ្ញត្តិផ្សេងៗ ការដោះស្រាយបញ្ហា និងប្រព័ន្ធដោះស្រាយវិវាទការងារ។

ប្រធានបទដែលចាក់ផ្សាយមុនៗ អាចរកបានតាមរយៈឯកសារជាសម្លេងខាងក្រោម៖