ខេត្តកណ្តាល: នាថ្ងៃច័ន្ទ ទី១៤ ខែតុលា ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបន្តការសហការជាមួយរោងចក្រ Sixplus Industry Co.,Ltd ផ្តល់វគ្គបណ្តុះបណ្តាលម៉ូឌុល២ នៃកម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ ក្រោមប្រធានបទ “យន្តការកិច្ចសហការនៅកន្លែងធ្វើការ” ជូនដល់តំណាងនិយោជក កម្មករនិយោជិត និងសហជីពចំនួន ២៣នាក់ (ស្រី១២នាក់)។
សិក្ខាកាមបានយល់ដឹងអំពីធាតុផ្សំមូលដ្ឋាន ទម្រង់ និងគុណសម្បត្តិនៃយន្តការកិច្ចសហការ និងនីតិវិធីដោះស្រាយបណ្តឹងទាមទារនៅកន្លែងធ្វើការ។ ពួកគេបានបង្ហាញនូវសុទិដ្ឋិនិយមក្នុងការចូលរួមអនុវត្តយន្តការកិច្ចសហការ និងនីតិវិធីដោះស្រាយបណ្តឹងទាមទារនៅក្នុងរោងចក្រសហគ្រាសឱ្យបានកាន់តែល្អប្រសើរ។