កម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ

Share with :
ខេត្តកណ្តាល៖ នាថ្ងៃអង្គារ៍ ទី២២ ខែតុលា ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានបន្តសហការជាមួយរោងចក្រ Lin Wen Chih Sunbow Enterprise Co.,Ltd ផ្តល់វគ្គបណ្តុះបណ្តាលម៉ូឌុលទី៤ ស្ដីពី “ការគ្រប់គ្រង និងដោះស្រាយទំនាស់នៅកន្លែងធ្វើការ” ជូនដល់តំណាងនិយោជក និងតំណាងកម្មករនិយោជិត សរុបចំនួន១៦នាក់ (ស្រី៧នាក់)។
សិក្ខាកាមបានពិភាក្សាលម្អិតពីប្រភពនៃទំនាស់ វដ្តនៃទំនាស់ និង វិធីសាស្រ្តវិភាគបញ្ហា និងការកសាងផែនការក្នុងការគ្រប់គ្រង និងដោះស្រាយទំនាស់នៅកន្លែងធ្វើការ។ បន្ទាប់ពីបញ្ចប់មេរៀន តំណាងនិយោជក និងតំណាងកម្មករនិយោជិត បានធ្វើផែនការសកម្មភាពក្នុងការបង្ការ និងដោះស្រាយបញ្ហាដែលកើតមាននៅកន្លែងធ្វើការ ដោយមានអ្នកទទួលខុសត្រូវច្បាស់លាស់។
មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានជូនវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់អ្នកចូលរួមទាំងអស់ ដែលបានចូលរួមដោយជោគជ័យនូវវគ្គបណ្តុះបណ្តាល ចំនួន៤ម៉ូឌុល ក្នុងកម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ។