![373723998_690103363155304_7558069697943779841_n](https://www.arbitrationcouncil.org/wp-content/uploads/2023/09/373723998_690103363155304_7558069697943779841_n-678x381.jpg)
ខេត្តកណ្តាល៖ នាថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបានរៀបចំការបណ្តុះបណ្តាលវគ្គ២ នៃកម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ ក្រោមប្រធានបទ “យន្តការនៃកិច្ចសហការនៅកន្លែងធ្វើការ” ដល់តំណាងនិយោជក កម្មករនិយោជិត និងសហជីព នៅក្នុងរោងចក្រ IK Apparel ដែលមានអ្នកចូលរួមចំនួន ១៩នាក់ (ស្រី៩នាក់)។
ការបណ្ដុះបណ្ដាលវគ្គ២ នេះ ផ្ដោតលើចំណុចសំខាន់ៗ ដូចខាងក្រោម៖
១. យន្តការនៃកិច្ចសហការនៅកន្លែងធ្វើការ
២. ទម្រង់នៃយន្តការកិច្ចសហការនៅកន្លែងធ្វើការ
៣. នីតិវិធីបណ្ដឹងសារទុក្ខនៅក្នុងរោងចក្រសហគ្រាសដែលមានប្រសិទ្ធភាព និង
៤. យន្តការដោះស្រាយវិវាទការងារនៅកម្ពុជា
សិក្ខាកាមបានទទួលនូវចំណេះដឹងថ្មីៗ ក្នុងការអនុវត្ត “យន្តការនៃកិច្ចសហការនៅកន្លែងធ្វើការ” ឱ្យកាន់តែមានប្រសិទ្ធិភាព និងបានចូលរួមយ៉ាងសកម្មតាមរយៈការជជែកពិភាក្សា និងចែករំលែកបទពិសោធន៍ពីការអនុវត្តនាពេលកន្លងមក។ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល នឹងផ្តល់ជូនការបណ្តុះបណ្តាលវគ្គ៣ ជាបន្តទៀត ស្តីអំពី “ការប្រាស្រ័យទាក់ទងសម្រាប់ការចរចានៅកន្លែងធ្វើការ” ជូនដល់តំណាងនិយោជក កម្មករនិយោជិត និងសហជីព នៅក្នុងរោងចក្រ IK Apparel ដែលនឹងប្រព្រឹត្តទៅនៅខែតុលាខាងមុខនេះ។