ខេត្តតាកែវ៖ នាថ្ងៃព្រហស្បត្តិ៍ ទី១២ ខែមករា ឆ្នាំ២០២៣ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានរៀបចំបណ្តុះបណ្តាលវគ្គទី១ នៃកម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ ក្រោមប្រធានបទ “ការកសាងទំនាក់ទំនងការងារល្អ” ដល់តំណាងនិយោជកកម្មករនិយោជិត និងតំណាងសហជីព នៅក្នុងរោងចក្រ Bright Flushing Industry ដោយមានអ្នកចូលរួមចំនួន ១៨នាក់ (ស្រី ១១នាក់)។
វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពអ្នកចូលរួម ក្នុងការដោះស្រាយរាល់បញ្ហាការងារដែលកើតមានមុននឹងបញ្ហាទាំងនោះបង្កទៅជាវិវាទ ឬទំនាស់ឡើង។
នៅក្នុងវគ្គបណ្ដុះបណ្ដាលទី១ នេះ ផ្ដោតលើចំណុចសំខាន់ៗដូចខាងក្រោម៖
១. និយមន័យ នៃការកសាងទំនាក់ទំនងការងារល្អ
២. ឥទ្ធិពលនានាដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងការងារ
៣. កត្តាសំខាន់ៗដែលជួយដល់ការបង្កើត និងថែរក្សាទំនាក់ទំនងការងារល្អ និង
៤.តួនាទីរបស់និយោជក កម្មករនិយោជិត និងសហជីពក្នុងការ ថែរក្សា និងកសាងទំនាក់ទំនងការងារល្អ។
សិក្ខាកាមបានចូលរួមយ៉ាងសកម្មនៅក្នុងវគ្គបណ្តុះបណ្តាលនេះ និងបានបង្ហាញការរំពឹងទុកជាវិជ្ជមានសម្រាប់វគ្គបណ្ដុះបណ្ដាលទី២។