កម្មវិធីបណ្តុះបណ្តាលអភិវឌ្ឍសមត្ថភាពអាជ្ញាកណ្តាល មន្ត្រីលេខាធិការដ្ឋាន និងបុគ្គលិកមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល លើការដោះស្រាយវិវាទបុគ្គល

Share with :
ភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានអញ្ជើញលោកអាជ្ញាកណ្តាល រីឆាត ហ្វិនឈ័រ (Richard D. Fincher) ជាអាជ្ញាកណ្តាលដោះស្រាយវិវាទនៅកន្លែងការងារនៅសហរដ្ឋអាមេរិច ផ្តល់វគ្គបណ្តុះបណ្តាលអភិវឌ្ឍសមត្ថភាពអាជ្ញាកណ្តាល មន្ត្រីលេខាធិការដ្ឋាន និងបុគ្គលិកមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលលើការដោះស្រាយវិវាទបុគ្គល ដោយមានការចូលរួមពីលោក លោកស្រីអាជ្ញាកណ្តាលចំនួន ១០នាក់ (ស្រី៣នាក់), លោកប្រធាន និងមន្រ្តីលេខាធិការដ្ឋាន ចំនួន ២នាក់ (ស្រី១នាក់), បុគ្គលិកនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលចំនួន ១៧នាក់ (ស្រី៩នាក់) រួមទាំងនិស្សិតមកពីសាកលវិទ្យាល័យ Cornell សហរដ្ឋអាមេរិច ចំនួន៩នាក់ (ស្រី៩នាក់)។
វគ្គបណ្តុះបណ្តាលនេះផ្តោតលើចំណុចសំខាន់ៗដូចខាងក្រោម៖
១). លទ្ធភាពអាជ្ញាកណ្តាល (Arbitratorability)
២). សេរីភាពនៃការប្រមូលផ្តុំ និងយន្តការដោះស្រាយវិវាទនៅប្រទេស មីយ៉ាន់ម៉ា
៣). ហេតុផលត្រឹមត្រូវ និងការដាក់វិន័យ
៤). ការធ្វើអាជ្ញាកណ្តាលលើសំណុំរឿងអំពីផលប្រយោជន៍
លោក លោកស្រីអាជ្ញាកណ្តាល មន្ត្រីលេខាធិការដ្ឋាន បុគ្គលិកមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងនិស្សិតដែលចូលរួមទាំងអស់ បានពង្រីកការយល់ដឹងបន្ថែមលើការដោះស្រាយវិវាទបុគ្គល តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍លើចំណុចសំខាន់ដែលបានលើកឡើងខាងលើ។
សូមបញ្ជាក់ផងដែរថា មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល នឹងបន្តរៀបចំវគ្គបណ្តុះបណ្តាលបន្តបន្ទាប់ទៀត ដើម្បីបន្តអភិវឌ្ឍសមត្ថភាពអាជ្ញាកណ្តាល មន្ត្រីលេខាធិការដ្ឋាន និងបុគ្គលិកមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលលើការដោះស្រាយវិវាទបុគ្គលនៅកម្ពុជា។