កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលឆមាសទី១ ឆ្នាំ២០២៤

Share with :
ព្រះសីហនុ៖ នាថ្ងៃទី៤ ដល់ទី៦ ខែកក្កដា ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលឆមាសទី១ នៃឆ្នាំ២០២៤ ក្នុងចំណោមបុគ្គលិក និងមន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលមានអ្នកចូលរួមសរុបទាំងអស់ចំនួន ២២នាក់ (ស្រី១១នាក់)។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង៖
១. ពិនិត្យ និងឆ្លុះបញ្ចាំងលើការអនុវត្តសកម្មភាពកន្លងមក និងកត់ត្រានូវទិន្នផល ដែលជាលទ្ធផលសម្រេចបាន និងផលប៉ះពាល់នៃការអនុវត្តកម្មវិធី។
២. រៀបចំផែនការអនុវត្តឱ្យកាន់តែប្រសើរសម្រាប់ឆមាសទី២ នៃឆ្នាំ២០២៤។
៣. ពិនិត្យមើលបញ្ហាប្រឈម សំណូមពរ និងចំណុចដែលបានរៀនសូត្រ នៅក្នុងអំឡុងពេលនៃការអនុវត្តសកម្មភាព។
កិច្ចប្រជុំត្រួតពិនិត្យដ៏មានសារៈសំខាន់នេះ បានបង្ហាញឱ្យឃើញច្បាស់អំពី កិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិក និងមន្ត្រីលេខាធិការដ្ឋានទាំងអស់ ក្នុងការសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងឆមាសទី១ ហើយបានរៀបចំផែនការសកម្មភាពបន្ត ដើម្បីធានាសម្រេចអោយបាននូវសូចនាករដែល កំណត់សម្រាប់ឆមាសទី២ នៃឆ្នាំ២០២៤។