សេចក្ដីប្រកាសព័ត៌មាន

Share with :

មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល សូមជម្រាបជូនដំណឹងដល់សាធារណជន កម្មករនិយោជិត អង្គការវិជ្ជាជីវៈ និយោជក អង្គការជាតិ និងអន្ដរជាតិ ឱ្យបានជ្រាបថា៖ មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល និងក្រសួងការងារនិង​បណ្ដុះ​បណ្ដាលវិជ្ជាជីវៈ សហការ​រៀប​ចំ​សន្និសីទថ្នាក់ជាតិ​លើកទី៨ស្ដីពី ការ​លើក​​កម្ពស់បរិយាកាសទំនាក់ទំនងវិជ្ជាជីវៈប្រកបដោយប្រសិទ្ធភាព នាថ្ងៃ​ទី​៣១ ខែឧសភា​ ឆ្នាំ២០១៨ វេលាម៉ោង៧:៤៥នាទីព្រឹក ​ដល់ម៉ោង​១៨:០០នាទី​ល្ងាច​ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា។ សន្និសីទនេះ​ប្រព្រឹត្តទៅក្រោម​អធិបតីភាព​របស់ ​ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខា​ធិការ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ លោកជំទាវ Maria SARGREN ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​ស៊ុយអ៊ែត​​ប្រចាំ​​នៅ​កម្ពុជា និង លោកស្រី Veena REDDY ប្រធាន​ស្តីទី​នៃទីភ្នាក់ងារ​សំរាប់ការ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក ព្រមទាំង មានការអញ្ជើញ​ចូលរួមពីតំណាងរាជរដ្ឋាភិបាល តំណាង​សមាគម​និយោជក តំណាង​សហជីព អ្នកបញ្ជាទិញ​អន្តរជាតិ​ធំៗ ដៃ​គូ​អភិវឌ្ឍន៍នានា និងតំណាងស្ថានទូត​នានា។