កម្មវិធីជួបជុំប្រចាំឆ្នាំ២០២៤ របស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល

Share with :
កំពត៖ នាថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល បានរៀបចំកម្មវិធីជួបជុំប្រចាំឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់អាជ្ញាកណ្តាលចំនួន ០៨នាក់ (ស្រី ០៤នាក់) មន្រ្តីលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាលចំនួន 0៣នាក់ (ស្រី ០១នាក់) និងបុគ្គលិកមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ចំនួន ១៩នាក់ (ស្រី១២នាក់) (សរុប ៣០នាក់ ស្រី ១៧នាក់)។
កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងអបអរលទ្ធផលការងារដែលសមេ្រចបានសម្រាប់ឆ្នាំ២០២៤ និងបង្ហាញ និងពិភាក្សាអំពីផែនការយុទ្ធសាស្រ្ត និងការប្តេជ្ញាចិត្តសម្រាប់ឆ្នាំ២០២៥។ ជាពិសេស គឺដើម្បីបន្តពង្រឹង និងពង្រីកនូវសាមគ្គីភាព និងទំនាក់ទំនងការងារល្អបន្ថែមទៀត ក្នុងចំណោមបុគ្គលិកមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សមាជិកនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល និង មន្ត្រីលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល។
អ្នកចូលរួមទាំងអស់បានចូលរួមកម្មវិធីជួបជុំប្រចាំឆ្នាំ២០២៤នេះ ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាល។