កម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ

Share with :
រាជធានីភ្នំពេញ: នាថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានសហការជាមួយរោងចក្រ រ៉ុង វីន ហ្គាម៉ិន ឯ.ក ផ្តល់វគ្គបណ្តុះបណ្តាលម៉ូឌុល១ លើប្រធានបទ “ការកសាងទំនាក់ទំនងការងារ” ជូនដល់តំណាងនិយោជក និងប្រតិភូបុគ្គលិក សរុបចំនួន ១៥នាក់ (ស្រី១២នាក់)។
អ្នកចូលរួមទាំងអស់បានយល់ច្បាស់ពីតួអង្គនិងការទទួលខុសត្រូវរបស់តួអង្គនីមួយៗក្នុងការកសាងទំនាក់ទំនងការងារល្អ និងរឹងមាំ និងបានបង្ហាញឥរិយាបថវិជ្ជមានក្នុងការកសាងបរិយាកាសការងារល្អសម្រាប់រោងចក្ររបស់ខ្លួន។