ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានបន្តសហការជាមួយរោងចក្រ Can Sport Shoes ក្នុងការផ្តល់វគ្គបណ្តុះបណ្តាលម៉ូឌុលទី៣ ស្ដីអំពី “ការប្រាស្រ័យទាក់ទងសម្រាប់ការចរចានៅកន្លែងធ្វើការ” ដល់តំណាងនិយោជក កម្មករនិយោជិត និង សហជីព សរុបចំនួន២៨នាក់ (ស្រី១៥នាក់)។
វគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់ទៅលើ៖
– និយមន័យនៃការចរចា
– ប្រភេទនៃការចរចា
– ពេលវេលាដែលសមស្របសម្រាប់ការចរចា
– ជំនាញក្នុងការទំនាក់ទំនង ដើម្បីអោយការចរចាប្រកបដោយប្រសិទ្ធភាព
សិក្ខាកាមបានចូលរួមយ៉ាងសកម្ម តាមរយៈក្រុមពិភាក្សា និងការចែក រំលែកបទពិសោធន៍ជាក់ស្តែងពីការចរចា ដែលជាការផ្សាភ្ជាប់ជាមួយនឹងខ្លឹមសារនៃមេរៀន។ សិក្ខាកាមទាំងអស់បានបង្ហាញនូវភាពរីកចម្រើន ទាំងចំណេះដឹង និងជំនាញចរចា សម្រាប់ជាទុនក្នុងការបង្កើនប្រសិទ្ធភាពការចរចានានា នៅក្នុងរោងចក្រសហគ្រាស នាពេលអនាគត ព្រមទាំងបានលើកឡើងនូវការរំពឹងទុកជាវិជ្ជមានជាមួយក្រុមអ្នកសម្របសម្រួលនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សម្រាប់ការបណ្ដុះបណ្ដាលវគ្គ៤ នៅក្នុងខែវិច្ឆិកា។