![449163259_877060491126256_8141341173632691906_n](https://www.arbitrationcouncil.org/wp-content/uploads/2024/07/449163259_877060491126256_8141341173632691906_n-678x381.jpg)
ភ្នំពេញ: នាថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបន្តការសហការជាមួយរោងចក្រ វ៉ាន ហឺ ដា មេនញូហ្វេកឈើរីង ឯ.ក ផ្តល់វគ្គបណ្តុះបណ្តាលម៉ូឌុល២ នៃកម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ ក្រោមប្រធានបទ “យន្តការកិច្ចសហការនៅកន្លែងធ្វើការ” ជូនដល់តំណាងនិយោជក កម្មករនិយោជិត និងសហជីពចំនួន ២៥នាក់ (ស្រី១០នាក់)។
សិក្ខាកាមបានយល់ដឹងអំពីធាតុផ្សំមូលដ្ឋាន ទម្រង់ និងគុណសម្បត្តិនៃយន្តការកិច្ចសហការ និងការអនុវត្តនីតិវិធីដោះស្រាយបណ្តឹងទាមទារនៅកន្លែងធ្វើការ។ អ្នកចូលរួមបានបង្ហាញនូវសុទិដ្ឋិនិយមក្នុងការចូលរួមអនុវត្តនូវយន្តការកិច្ចសហការ និងនីតិវិធីដោះស្រាយបណ្តឹងទាមទារនៅកន្លែងធ្វើការឱ្យបានល្អប្រសើរ ដើម្បីចូលរួមកសាងសហគមន៍សុខសាន្តនៅក្នុងរោងចក្រសហគ្រាស។