កិច្ចប្រជុំជាប្រចាំរបស់អាជ្ញាកណ្តាលលើកទី២ ឆ្នាំ២០២៤

Share with :
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានរៀបចំកិច្ចប្រជុំ ជាប្រចាំរបស់អាជ្ញាកណ្តាលលើកទី២ ឆ្នាំ២០២៤ របស់ខ្លួន នៅសណ្ឋាគារ Fairfiield By Marriyott Phnom Penh ដោយមានការចូលរួមផ្ទាល់ និងតាមអនឡាញ ពីសំណាក់លោក លោកស្រីអាជ្ញាកណ្តាលចំនួន ១៥នាក់ (ស្រី៤នាក់), មន្រ្តីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាល ចំនួន៣នាក់ (ស្រី១នាក់) និងគណៈគ្រប់គ្រងប្រតិបត្តិរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលចំនួន ៩នាក់ (ស្រី៤នាក់)។
កិច្ចប្រជុំផ្តោតលើរបៀបវារៈសំខាន់ៗ ចំនួន៦ ដូចខាងក្រោម៖
១) ការធ្វើបច្ចុប្បន្នសំណុំរឿងនៅក្រុមប្រឹក្សាអាជ្ញាកណ្តាលឆ្នាំ២០២៤ គិតត្រឹមខែមិថុនា
២) ការពិភាក្សាអំពីសំណើរចនាសម្ព័ន្ធនៃស្ថាប័នក្រុមប្រឹក្សាអាជ្ញាកណ្តាល សេចក្តីព្រាងតួនាទី ភារកិច្ចនៃមុខងារនានារបស់ស្ថាប័នក្រុមប្រឹក្សាអាជ្ញាកណ្តាល
៣) ផែនការរៀបចំសម្រាប់ផ្លាស់ទីតាំងការិយាល័យក្រុមប្រឹក្សាអាជ្ញាកណ្តាល នៅអគារ ប.ស.ស
៤) ស្ថានភាពហិរញ្ញវត្ថុ និងម៉ូឌែលនៃជំនួយហិរញ្ញវត្ថុសម្រាប់និរន្តរភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល
៥) លទ្ធភាពនៃកិច្ចសហការជាមួយវិទ្យាស្ថានជាតិការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើការជ្រើសរើស និងការអភិវឌ្ឍន៍សមត្ថភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល
៦) កិច្ចសហការ និងភាពជាដៃគូរវាងក្រុមប្រឹក្សាអាជ្ញាកណ្តាលជាមួយស្ថាប័នជាតិ និងអន្តរជាតិនានា
កិច្ចប្រជុំបានប្រព្រឹត្តទៅ និងបានបញ្ចប់នៅរសៀលថ្ងៃដដែល ក្នុងបរិយាការរីករាយ និងស្និទ្ធស្នាល។