កិច្ចប្រជុំទូទៅរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលប្រចាំឆ្នាំ២០២២ (GMA 2022)

Share with :

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែវិច្ចិកា ឆ្នាំ២០២២ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបានរៀបចំ កិច្ចប្រជុំទូទៅរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលប្រចាំឆ្នាំ២០២២ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល និងគណៈគ្រប់គ្រងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សរុបចំនួន ២១នាក់ (ចូលរួមផ្ទាល់ចំនួន១៥នាក់ និងតាមអនឡាញចំនួន០៥ នាក់)។

កិច្ចប្រជុំបានធ្វើការពិភាក្សាលើចំណុចសំខាន់ដូចខាងក្រោម៖
១) ការធ្វើបច្ចុប្បន្នភាពសំណុំរឿងដែលបានដោះស្រាយនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល២) របាយការណ៍សង្ខេបអំពីកិច្ចត្រៀមលក្ខណៈនៃមូលនិធិ និងក្រុមប្រឹក្សាអាជ្ញាកណ្តាលសម្រាប់ចូលរួមដោះស្រាយវិវាទបុគ្គល
៣) របាយការណ៍សង្ខេបអំពីសំណើទម្រង់ស្ថាប័ន នៃក្រុមប្រឹក្សាអាជ្ញាកណ្តាល
៤) ការបង្ហាញអំពីនីតិវិធីនៃការឈរឈ្មោះ និងការជ្រើសរើសជាសមាជិកអាជ្ញាកណ្តាលរួមក្រុមជាលក្ខណៈចំពោះកិច្ចថ្មី (new ad-hoc Fullbench)

កិច្ចប្រជុំពិភាក្សាបានប្រព្រឹត្តិទៅប្រកបដោយភាពសិ្នទ្ធស្នាលដោយមានការចូលរួមពិភាក្សាផ្តល់យោបល់ពីអ្នកចូលរួម ដែលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពការងាររបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។