ភ្នំពេញ៖ ថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០២២ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានសម្របសម្រួលឱ្យមានជំនួបសំណោះសំណាលរវាងប្រតិភូបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាលមកពីប្រទេសកាណាដា និងអាមេរិក ជាមួយតំណាង សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ព្រមទាំង តំណាងសហជីព មកពីវិស័យកាត់ដេរ វាយនភណ្ឌ ទេសចរណ៍ និងកម្មន្តសាល។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីធ្វើការសិក្សារៀនសូត្រនិងផ្លាស់ប្តូរបទពិសោធន៍អំពីប្រព័ន្ធដោះស្រាយវិវាទការងារ និងកសាងទំនាក់ទំនងក្នុងភាពជាដៃគូ រវាងបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាល និងតំណាងនិយោជក ព្រមទាំងសហជីពនៅក្នុងវិស័យការងារនៅប្រទេសកម្ពុជា។
ជាលទ្ធផលជំនួបសំណោះសំណាលនេះបានបង្កើនភាពស្និតស្នាលរវាងភាពជាដៃគូ និងបានសិក្សារៀនសូត្រ និងផ្លាស់ប្តូរបទពិសោធន៍អំពីប្រព័ន្ធដោះស្រាយវិវាទការងារ ក្នុងប្រទេសអាមេរិក កាណាដា និងប្រទេសកម្ពុជាផងដែរ។