ភ្នំពេញ៖ នាព្រឹក ថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០២២ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលបាន រៀបចំដំណើរទស្សនៈកិច្ចសម្រាប់ប្រតិភូបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាលមកពីប្រទេសកាណាដា និងអាមេរិកចំនួន ១0 នាក់ទៅកាន់រោងចក្រ Sportex Industry Co.,Ltd ដើម្បីសិក្សារៀនសូត្រអំពីបរិបទការងាររបស់រោងចក្រកាត់ដេរនៅកម្ពុជា និងផ្លាស់ប្តូរបទពិសោធន៍អំពីយន្ដការនៅក្នុងការដោះស្រាយវិវាទការងារដែលរោងចក្របាននិងកំពុងអនុវត្ត ព្រមទាំងមានការធ្វើបទបង្ហាញដោយគណៈគ្រប់គ្រងនៃរោងចក្រ Sportex Industry Co.,Ltd អំពីស្ថានភាព និងចង្វាក់ផលិតកម្មនៅក្នុងរោងចក្រ។
ប្រតិភូបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាលបានសម្ដែងការចាប់អារម្មណ៍ជាវិជ្ជមាន និងកោតសរសើរចំពោះយន្ដការដោះស្រាយវិវាទការងារនៅក្នុងរោងចក្រ Sportex Industry Co.,Ltd ។