ខេត្តកំពង់ស្ពឺ៖ នាថ្ងៃសុក្រ ទី៦ ខែកញ្ញាឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបានសហការជាមួយ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង” ជូនដល់សហជីព ប្រតិភូបុគ្គលិក បុគ្គលិក មកពីរោងចក្រសហគ្រាស និងមន្ត្រីមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺដែលមានសិក្ខាកាមចូលរួម សរុបចំនួន ២៨នាក់ (ស្ត្រី ១៥នាក់)។
វគ្គបណ្ដុះបណ្ដាលនេះ ធ្វើបទបង្ហាញដោយលោកស្រីអាជ្ញាកណ្ដាល ស៊ីន គីមស៊ាន, លោក យន សុផាណា មន្ត្រីលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងកញ្ញា ប៉ាត អង មន្ត្រីជាន់ខ្ពស់ផ្នែកសេវាច្បាប់ នៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល។
តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទាំងអស់ទទួលបាននូវចំណេះដឹង និងបទពិសោធន៍ជាក់ស្ដែងក្នុងការដោះស្រាយវិវាទការងាររួម ក៏ដូចជា បច្ចេកទេសសំខាន់ៗក្នុងការរៀបចំសំណុំរឿង និងការបង្ហាញអង្គហេតុនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល។