រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានរៀបចំវគ្គបណ្តុះបណ្តាលផ្ទៃក្នុងរបស់ខ្លួន លើប្រធានបទ “អនុសញ្ញារួម” វគ្គ២ ដោយមានការចូលរួមពីបុគ្គលិកមូលនិធិ និងមន្រ្តីលេខាធិការដ្ឋាននៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលសរុបចំនួន ២០ នាក់ (ស្រី ១២ នាក់)។
វគ្គបណ្តុះបណ្តាលនេះ សម្របសម្រួលដោយលោកអាជ្ញាកណ្តាល ម៉ារ សំបូរណា សមាជិកនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោយផ្តោលើចំណុចសំខាន់ៗដូចខាងក្រោម៖
១) គំរូ និងទម្រង់នៃអនុសញ្ញារួម
២) ការកែប្រែ និងការបញ្ចប់អនុសញ្ញារួម
៣) ការសិក្សា និងវិភាគទៅលើអនុសញ្ញារួមជាក់ស្តែង
អ្នកចូលរួមទាំងអស់បានអភិវឌ្ឍសមត្ថភាព និងទទួលបានបទពិសោធន៍ថ្មីៗ ពាក់ព័ន្ធនឹងលក្ខ័ណនានា ដែលអាចបង្កើត កែប្រែ និងបញ្ចប់អនុសញ្ញារួម ដើម្បីជាទុនបន្ថែមក្នុងការបំពេញការងារ នាថ្ងៃអនាគត។