វគ្គបណ្តុះបណ្តាលសម្រាប់បុគ្គលិក ស្តីពី “អនុសញ្ញារួម”

Share with :
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានរៀបចំវគ្គបណ្តុះបណ្តាលផ្ទៃក្នុងរបស់ខ្លួន លើប្រធានបទ “អនុសញ្ញារួម” ដោយមានការចូលរួមពីបុគ្គលិកមូលនិធិ និងមន្រ្តីលេខាធិការដ្ឋាននៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលសរុបចំនួន ២១ នាក់ (ស្រី ១៤ នាក់)។
វគ្គបណ្តុះបណ្តាលនេះ សម្របសម្រួលដោយលោកអាជ្ញាកណ្តាល ម៉ារ សំបូរណា សមាជិកនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោយផ្តោលើចំណុចសំខាន់ៗដូចខាងក្រោម៖
១) ក្របខណ្ឌផ្នែកច្បាប់ទាក់ទងនឹងអនុសញ្ញារួម
២) និយមន័យ និងផលប្រយោជន៍នៃអនុសញ្ញារួម
៣) អនុសញ្ញារួម និងការអនុវត្ត
អ្នកចូលរួមទាំងអស់បានអភិវឌ្ឍសមត្ថភាព និងទទួលបានបទពិសោធន៍ថ្មីៗ ពាក់ព័ន្ធនឹងទស្សនទានអនុសញ្ញារួម ដើម្បីជាទុនបន្ថែមក្នុងការបំពេញការងារ ជាពិសេសការផ្តល់វគ្គបណ្តុះបណ្តាលលើការបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការទៅរោងចក្រសហគ្រាសនានា។