រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានសហការជាមួយ សមាគមសហគ្រិនស្ត្រីកម្ពុជា សមាគមអ្នកសាងសង់កម្ពុជា សមាគមធានារ៉ាប់រងកម្ពុជា និងសមាគមទូរទស្សន៍កម្ពុជា រៀបចំវគ្គសិក្ខាសាលាស្ដីអំពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល” ជូនដល់សមាជិករបស់សមាគម ដែលមានតួនាទីជា មេធាវី ម្ចាស់អាជីវកម្ម បុគ្គលិកផ្នែកធនធានមនុស្ស រដ្ឋបាល អ្នកសារពត៌មាន និងមន្រ្តីអនុលោមច្បាប់សរុប ចំនួន៤៩នាក់ (ស្រី២០នាក់)។
សិក្ខាសាលានេះធ្វើបទឧទ្ទេសនាមដោយលោកស្រីអាជ្ញាកណ្តាល អាន វីរៈ សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោយបានផ្តល់ឱកាសដល់អ្នកចូលរួមទាំងអស់ បានស្វែងយល់កាន់តែច្បាស់អំពីដំណើរការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ដូចជាបានស្រាយនូវចម្ងល់ផ្សេងៗ ពាក់ព័ន្ធនឹងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។