ក្រោមការជួយឧបត្ថម្ភរបស់ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាមេរិក(USAID) ប្រទេសស៊ុយអ៊ែត ក្រុមហ៊ុន GAP Inc. និងមូលនិធិ Levi Strauss មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងសហការរៀបចំសន្និសីទទំនាក់ទំនងវិជ្ជាជីវៈ ស្ដីពី ការធ្វើឲ្យប្រសើរឡើងប្រព័ន្ធដោះស្រាយវិវាទការងារ–សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ នៅថ្ងៃទី២៧-២៨ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង៨:០០នាទីព្រឹក-១៧:០០នាទីល្ងាច នៅសណ្ឋាគាររ៉ាហ៊្វលឡឺរ៉ូយ៉ាល់ ដោយមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល តំណាងសមាគមនិយោជក តំណាងសហជីព អ្នកបញ្ជាទិញអន្តរជាតិធំៗ ដៃគូអភិវឌ្ឍន៍នានា និងតំណាងស្ថានទូតមួយចំនួន។