មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល សូមជម្រាបជូនដំណឹងដល់សាធារណជន កម្មករនិយោជិត អង្គការវិជ្ជាជីវៈ និយោជក អង្គការជាតិ និងអន្ដរជាតិ ឱ្យបានជ្រាបថា៖ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការរៀបចំសន្និសីទថ្នាក់ជាតិលើកទី៨ស្ដីពី ការលើកកម្ពស់បរិយាកាសទំនាក់ទំនងវិជ្ជាជីវៈប្រកបដោយប្រសិទ្ធភាព នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៧:៤៥នាទីព្រឹក ដល់ម៉ោង១៨:០០នាទីល្ងាច នៅសណ្ឋាគារកាំបូឌីយ៉ាណា។ សន្និសីទនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកជំទាវ Maria SARGREN ឯកអគ្គរាជទូតព្រះរាជាណាចក្រស៊ុយអ៊ែតប្រចាំនៅកម្ពុជា និង លោកស្រី Veena REDDY ប្រធានស្តីទីនៃទីភ្នាក់ងារសំរាប់ការអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក ព្រមទាំង មានការអញ្ជើញចូលរួមពីតំណាងរាជរដ្ឋាភិបាល តំណាងសមាគមនិយោជក តំណាងសហជីព អ្នកបញ្ជាទិញអន្តរជាតិធំៗ ដៃគូអភិវឌ្ឍន៍នានា និងតំណាងស្ថានទូតនានា។