ព័ត៌មាន

ការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា

តើប្រាក់ឈ្នួលអប្បបរមាជាអ្វី? ប្រាក់ឈ្នួលអប្បបរមាគឺជាឈ្នួលការងារ ឬឈ្នួលសេវាកំរិតដោយច្បាប់ជាតិ ដែលនិយោជកត្រូវបើកឲកម្មករ និយោជិត។​ ប្រាក់ឈ្នួលអប្បបរមាខុសពី “ប្រាក់ឈ្នួលសម្រាប់ការរស់នៅ” ដែលមានន័យថាជាប្រាក់ចំណូលអប្បបរមា ដែលកម្មករនិយោជិតម្នាក់ និងអ្នកនៅក្រោមបន្ទុករបស់គាត់ត្រូវការជាចាំបាច់សម្រាប់អាហារ ជម្រក និង សំលៀកបំពាក់។​ នៅកម្ពុជា ប្រាក់ឈ្នូលអប្បបរមាត្រូវបានគេចាត់ថាជា “ប្រាក់ឈ្នួលអប្បបរមា ដែលត្រូវធានាដោយ ច្បាប់”។ មាត្រា ១០៤ នៃច្បាប់ស្តីពីការងារចែងថា ប្រាក់ឈ្នួលអប្បបរមាត្រូវបានរៀបចំឡើងដើម្បី​​ “រ៉ាប់រងកម្មករ និយោជិតគ្រប់រូបឲមានកំពស់ជីវភាពសមរម្យទៅតាមសេចក្តីថ្លៃថ្នូររបស់មនុស្ស”។ ប្រាក់ឈ្នួលអប្បបរមាអាចត្រូវបានកំណត់តាមកំរិតប្រាក់ឈ្នួល ឬប្រាក់សេវាប្រចាំម៉ោង ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ឬប្រចាំខែទាបបំផុត ហើយនៅកម្ពុជា ប្រាក់ឈ្នួលអប្បបរមាត្រូវបានគណនាតាមកំរិតកំណត់នៃប្រាក់ឈ្នួលប្រចាំខែ និង ត្រូវបានរៀបចំឡើងសម្រាប់កម្មករនិយោជិតទាំងអស់នៅក្រោមច្បាប់ស្តីពីការងារ (មាត្រា ១០៧)។ …Read More>>>