ព័ត៌មាន

ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងការរៀបចំច្បាប់ស្តីពីការងារនៅក្នុងសិក្ខាសាលាអាស៊ាន

សិក្ខាសាលានេះផ្តោតការពិភាក្សាលើ “វិធីសាស្រ្ត និងវិធានការសម្រាប់ការស្វែងរកអង្គហេតុនៅក្នុងសំណុំរឿងវិវាទការងារ នៅអាស៊ាន”។ តាងនាមក្រុមប្រឹក្សាអាជ្ញាកណ្តាល អាជ្ញាកណ្តាល អាន វីរៈ បានធ្វើបទបង្ហាញស្តីពីទិដ្ឋភាពរួមនៃនីតិវិធីដោះស្រាយ វិវាទការងារនៅកម្ពុជា ជាពិសេសដំណើរការអាជ្ញាកណ្តាល និងរបៀបប្រមូលអង្គហេតុ និងភស្តុតាងសម្រាប់គាំទ្រដល់ការសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ បទបង្ហាញនេះបានពិភាក្សាយុត្តាធិការក្រុមប្រឹក្សាអាជ្ញាកណ្តាល និងអំណាចផ្តល់ដោយប្រកាសលេខ ០៩៩ ចេញដោយក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ តាមរយៈប្រកាសនេះ ក្រុមប្រឹក្សាអាជ្ញាកណ្តាលទទួលបានអំណាចយ៉ាងទូលំទូលាយដើម្បីធ្វើការ ស៊ើបអង្កេត រួមទាំងតម្រូវឲភាគីបង្ហាញឯកសារ ឬព័ត៌មានដែលមានប្រយោជន៍ដល់ការងាររបស់ខ្លួន។ កិច្ចពិភាក្សាក៏បានលើកឡើង អំពីសិទ្ធិរបស់ភាគីក្នុងការពិនិត្យភស្តុតាងដែលដាក់មកក្រុមប្រឹក្សាអាជ្ញាកណ្តាល។ បទបង្ហាញបានទាញចំណាប់អារម្មណ៍របស់អ្នកចូល រួមមកលើទំនាក់ទំនងរវាងក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ ដែលតុលារការត្រូវអនុវត្តសេចក្តីបង្គាប់ជាស្ថាពរលើកលែងតែមាន ការបដិសេធដូចខាងក្រោម៖ (១) ភាគីមិនបានចូលរួមត្រឹមត្រូវនៅក្នុងការជ្រើសរើសអាជ្ញាកណ្តាល ឬមិនទទួលបានការជូនដំណឹងស្តីពី នីតិវិធីអាជ្ញាកណ្តាល ឬមិនទទួលបានឱកាសសមស្របសម្រាប់បង្ហាញសំណុំរឿងរបស់ខ្លួនឲបានពេញលេញ។ (២) …Read More>>>

សុន្ទរកថា

សុន្ទរកថារបស់លោកស្រី Julie Chung អនុប្រធានទូតអាមេរិក នៅក្នុងសន្និសីទជាតិស្តីពីទំនាក់ទំនងវិជ្ជាជីវៈរវាងកម្មករ និងអ្នកគ្រប់គ្រង

“តាមរយៈ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID) យើង​កំពុង​ធ្វើការ​ ជាមួយ​មូលនិធិ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ដើម្បី​កែ​លំអ​ទំនាក់ទំនង​វិជ្ជាជីវៈ​រវាង​អ្នក​គ្រប់គ្រង​និង​កម្មករ និង​ដំណើរការ​ដោះស្រាយ​ជំលោះ​នៅ​កម្ពុជា​។” ប្រសាសន៍របស់លោកស្រី Julie Chung អនុប្រធាន​ទូត​អាមេរិក ។ >>> ចូលអានសុន្ទរកថាទាំងស្រុងរបស់លោកស្រី Julie Chung តាមតំណភ្ជាប់នេះ៖ http://bit.ly/2JC4Lhl