សុន្ទរកថា

សុន្ទរកថា លោក William A. HEIDT ក្នុង​សន្និសីទ​ទំនាក់ទំនងវិជ្ជាជីវៈ “ការធ្វើឲ្យប្រសើរឡើងប្រព័ន្ធដោះស្រាយវិវាទការងារ – សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ” ឆ្នាំ២០១៧

“ក្រុមប្រឹក្សាអាជ្ញាកណ្ដាល គឺជាឧទាហរណ៍មួយនៃការបង្កើតឲ្យមាននូវទំនាក់ទំនងភាពជាដៃគូរវាង រដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងដៃគូអន្តរជាតិ​នានា ដែលបានធ្វើមានយន្តការថ្មីដែលសារសំខាន់សម្រាប់ការដោះស្រាយ​វិវាទប្រកបដោយប្រសិទ្ធភាព” ប្រសាសន៍របស់លោក William A. HEIDT ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា។ >>> ចូលអានសុន្ទរកថាទាំងស្រុងរបស់លោក William A. HEIDT តាមតំណភ្ជាប់នេះ៖ http://bit.ly/2LXpduH

សេចក្តីប្រកាសព័ត៌មាន

សេចក្ដីប្រកាសព័ត៌មាន៖ សន្និសីទទំនាក់ទំនងវិជ្ជាជីវៈ ស្ដីពី ការធ្វើឲ្យប្រសើរឡើងប្រព័ន្ធដោះស្រាយវិវាទការងារ-សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ

ក្រោមការជួយឧបត្ថម្ភរបស់ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាមេរិក(USAID) ប្រទេសស៊ុយអ៊ែត ក្រុមហ៊ុន GAP Inc. និងមូលនិធិ Levi Strauss មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល និងក្រសួងការងារ និង​បណ្ដុះ​បណ្ដាលវិជ្ជាជីវៈ ​នឹងសហការ​រៀប​ចំ​សន្និសីទ​ទំនាក់​​ទំនង​​វិជ្ជាជីវៈ​ ស្ដីពី ការធ្វើឲ្យ​ប្រសើរ​ឡើងប្រព័ន្ធដោះស្រាយ​វិវាទ​ការងារ–សុខដុមនីយកម្ម​ក្នុងទំនាក់ទំនង​វិជ្ជាជីវៈ នៅថ្ងៃទី២៧-២៨ ខែ​កុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង៨:០០នាទីព្រឹក-១៧:០០នាទីល្ងាច នៅ​សណ្ឋាគាររ៉ាហ៊្វលឡឺរ៉ូយ៉ាល់ ដោយមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល តំណាង​សមាគម​និយោជក តំណាងសហជីព អ្នកបញ្ជាទិញអន្តរជាតិធំៗ ដៃគូអភិវឌ្ឍន៍នានា និងតំណាងស្ថានទូត​មួយ​ចំនួន។