ព័ត៌មាន

ចៅក្រម​កម្ពុជា​ចូលរួម​វគ្គសិក្ខាសាលា​ទាក់ទងនឹង​នីតិវិធី​ដោះស្រាយ​វិវាទ​ការងាររួម

នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល សហការជាមួយនឹងក្រសួងយុត្តិធម៌ បានរៀបចំឡើង សិក្ខាសាលា ស្ដីពី នីតិវិធីដោះស្រាយវិវាទការងាររួម និងទំនាក់ទំនងរវាងក្រុមប្រឹក្សា អាជ្ញាកណ្ដាល និងតុលាការក្នុងការដោះស្រាយវិវាទការងារ ជូនចៅក្រមវិជ្ជាជីវៈ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ​។ ឯកឧត្តម ជិន ម៉ាលីន អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានមានប្រសាសន៍ឲ្យដឹងថា សិក្ខាសាលា​នេះគឺជា ផ្នែកមួយនៃផែនការសកម្មភាពក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ​ លោក ម៉ែន និម្មិត នាយកប្រតិបត្តិ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល ក៏បានមានប្រសាសន៍លើកឡើងថា សិក្ខាសាលានេះជាលទ្ធផលដែលទទួលបានពី ​កិច្ចជំនួបពិភាក្សាការងាររវាង គណៈកម្មការប្រឹក្សាយោបល់​អន្តរជាតិ​​​មូលនិធិក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ជាមួយនឹង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ …Read More>>>

ព័ត៌មាន

វគ្គ​បណ្ដុះ​បណ្ដាលស្ដីពី “ការរៀបចំសំណុំរឿង និងបន្ទុកនៃភស្ដុតាង” ​ជូន​ទៅដល់និយោជិត និងនិយោជក

នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧នេះ ​មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល ​(ACF) បាន​រៀបចំ​វគ្គ​បណ្ដុះ​បណ្ដាលស្ដីពី “ការរៀបចំសំណុំរឿង និងបន្ទុកនៃភស្ដុតាង”  ចំនួនពីរដាច់ពីគ្នា​ជូន​ទៅដល់តំណាងកម្មករនិយោជិត និងតំណាងនិយោជក នៅរាជធានីភ្នំពេញ ដោយ​បាន​អញ្ជើញ​ក្រុម​មេធាវី​ជំនាញ​​​ផ្នែកការងារ​​មក​​ពី​ប្រទេស​អូស្ត្រាលី​​ធ្វើ​ជាវាគ្មិន។ លោក Josh BORNSTEIN ប្រធានក្រុមហ៊ុនមេធាវីច្បាប់ការងារ​ ក្រុមហ៊ុនមេធាវី Maurice Blackburn និងជាជ័យលាភី មេធាវីការងារឆ្នើមប្រចាំឆ្នាំ ២០១៦ ដែល​ធ្វើ​ការ​​តំណាង​ឲ្យ​ប្រយោជន៍​ខាង​សហជីព​កម្មក​រ​ ជាវាគ្មិនក្នុងវគ្គ​បណ្ដុះ​បណ្ដាល ​ជូន​ទៅដល់តំណាងកម្មករ និយោជិត។ វគ្គបណ្ដុះបណ្ដាលមានគោលបំណង​ធ្វើឲ្យ​តំណាង​សហជីព​កម្មករ​ និយោជិត ​មាន​​ការ​​យល់​ដឹងថែម​ទៀត ​​ក្នុង​ការរៀបចំ​សំណុំរឿង​ដោះស្រាយ​វិវាទឲ្យទទួល​បាន​ជោគជ័យ​ ​នៅ​​​ក្រុមប្រឹក្សា​​អាជ្ញាកណ្ដាល​​ ដោយ​​មាន​​ការ​ចែករំលែក​​បទពិសោធន៍​​ពី​​វាគ្មិន​ អំ​ពី​​ការ​​ដោះស្រាយ​វិវាទ​​នៅ​​គណៈកម្មាការ​​យុត្តិធម៌​​ការងារ ​​ប្រទេស​​អូស្ត្រាលី។​​ នៅក្នុងរយៈពេល​បី​ម៉ោង​​សិក្សា​នេះ​ …Read More>>>

សុន្ទរកថា

សុន្ទរកថា លោក William A. HEIDT ក្នុង​សន្និសីទ​ទំនាក់ទំនងវិជ្ជាជីវៈ “ការធ្វើឲ្យប្រសើរឡើងប្រព័ន្ធដោះស្រាយវិវាទការងារ – សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ” ឆ្នាំ២០១៧

“ក្រុមប្រឹក្សាអាជ្ញាកណ្ដាល គឺជាឧទាហរណ៍មួយនៃការបង្កើតឲ្យមាននូវទំនាក់ទំនងភាពជាដៃគូរវាង រដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងដៃគូអន្តរជាតិ​នានា ដែលបានធ្វើមានយន្តការថ្មីដែលសារសំខាន់សម្រាប់ការដោះស្រាយ​វិវាទប្រកបដោយប្រសិទ្ធភាព” ប្រសាសន៍របស់លោក William A. HEIDT ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា។ >>> ចូលអានសុន្ទរកថាទាំងស្រុងរបស់លោក William A. HEIDT តាមតំណភ្ជាប់នេះ៖ http://bit.ly/2LXpduH

សេចក្តីប្រកាសព័ត៌មាន

សេចក្ដីប្រកាសព័ត៌មាន៖ សន្និសីទទំនាក់ទំនងវិជ្ជាជីវៈ ស្ដីពី ការធ្វើឲ្យប្រសើរឡើងប្រព័ន្ធដោះស្រាយវិវាទការងារ-សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ

ក្រោមការជួយឧបត្ថម្ភរបស់ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាមេរិក(USAID) ប្រទេសស៊ុយអ៊ែត ក្រុមហ៊ុន GAP Inc. និងមូលនិធិ Levi Strauss មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល និងក្រសួងការងារ និង​បណ្ដុះ​បណ្ដាលវិជ្ជាជីវៈ ​នឹងសហការ​រៀប​ចំ​សន្និសីទ​ទំនាក់​​ទំនង​​វិជ្ជាជីវៈ​ ស្ដីពី ការធ្វើឲ្យ​ប្រសើរ​ឡើងប្រព័ន្ធដោះស្រាយ​វិវាទ​ការងារ–សុខដុមនីយកម្ម​ក្នុងទំនាក់ទំនង​វិជ្ជាជីវៈ នៅថ្ងៃទី២៧-២៨ ខែ​កុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង៨:០០នាទីព្រឹក-១៧:០០នាទីល្ងាច នៅ​សណ្ឋាគាររ៉ាហ៊្វលឡឺរ៉ូយ៉ាល់ ដោយមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល តំណាង​សមាគម​និយោជក តំណាងសហជីព អ្នកបញ្ជាទិញអន្តរជាតិធំៗ ដៃគូអភិវឌ្ឍន៍នានា និងតំណាងស្ថានទូត​មួយ​ចំនួន។

សំណុំរឿងគួរឲ្យកត់សម្គាល់

ការឈប់សម្រាកប្រចាំឆ្នាំ និង ការសម្រាកលំហែមាតុភាព

សំណុំរឿងសំខាន់ ១៨៧/១៦ – ហ្វឺស ហ្គាវ័ន្ត អឹភែរឹល (ខេមបូឌា) ខូអិលធីឌី កាលបរិច្ឆេទចេញសេចក្តីបង្គាប់៖ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ក្រុមអាជ្ញាកណ្តាល៖ ប៉ែន ប៊ុនឈា, សេង វួចហ៊ុន និងទួន ស៊ីផាន់             នៅក្នុងសំណុំរឿងនេះ សហជីពសម្ព័ន្ធប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា នៃរោងចក្រហ្វឺស ហ្គាវ័ន្ត អឹភែរឹល (ខេមបូឌា) ខូអិលធីឌី (“ភាគីដើមបណ្តឹង”) បានប្តឹងរោងចក្រហ្វឺស ហ្គាវ័ន្ត អឹភែរឹល (ខេមបូឌា) ខូអិលធីឌី (“ភាគីនិយោជក”) ។ …Read More>>>