ព័ត៌មានថ្មីៗ

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល

            មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៤ ដែលទើបទទួលបានការគាំទ្រពីសមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាលតាមរយៈការបោះឆ្នោត។ លោកស្រី ឈីវ ភារម្យ អាជ្ញាកណ្តាលនៃក្រុមប្រឹក្សាអាជ្ញាកណ្តាលជាប្រធានក្រុមប្រឹក្សាភិបាលថ្មីនិងមានសមាជិកដទៃទៀតរួមមាន៖ លោក អន ណន ជាអាជ្ញាកណ្តាល, លោក ប៉ែន ប៉ុនឈា ជាអាជ្ញាកណ្តាល,  លោក ឱក សេរីសោភក្តិ៍ និងលោក​ រ័ត្ន សោភ័ណ្ឌ។ អាណត្តិទី៤ នេះនឹងបញ្ចប់នៅ ខែសីហា ឆ្នាំ២០១៨។             យើងក៏សូមថ្លែងអំណរយ៉ាងស្មោះអស់ពីចិត្តដល់ក្រុមប្រឹក្សាភិបាលដែលចប់អាណត្តិចំពោះការផ្តល់ការគាំទ្រ និងការចង្អុលបង្ហាញក្នុងរយៈពេល៣ឆ្នាំចុងក្រោយកន្លងមក ជាពិសេស សូមថ្លែងអំណរគុណចំពោះ៖ …Read More>>>

ព័ត៌មាន

ដំណោះស្រាយទី១របស់អាជ្ញាកណ្តាលរួមក្រុម (FULL BENCH) នៃក្រុមប្រឹក្សាអាជ្ញាកណ្តាល ស្ដីពី ប្រាក់រង្វាន់ធ្វើការទៀងទាត់

កាលពីថ្ងៃទី៣​ ខែតុលា​ ឆ្នាំ​២០១៧ អាជ្ញាកណ្ដាលរួមក្រុមនៃក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានចេញដំណោះស្រាយ​លើកដំបូង​ទៅ​លើ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ស្តីពី​ប្រាក់​រង្វាន់​ធ្វើការ​ទៀង​ទាត់​។​ ​ អាជ្ញាកណ្តាល​រួម​ក្រុម​​​ឬ Full Bench ​គឺជា​ក្រុម​អាជ្ញាកណ្តាល​ចំពោះកិច្ចមួយ​​ ដែលត្រូវ​បាន​បង្កើត​ឡើង​តាមរយៈ​ការ​បោះឆ្នោត​ ដោយ​សមាជិក​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​។​ Full Bench ​នេះ​មាន​សមាសភាព​ចំនួន​ ៩រូប​ ដែលសុទ្ធតែជាសមាជិករបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ Full Bench មាន​តួនាទី​ផ្តល់​ដំណោះស្រាយ​ដល់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ នៅ​ពេល​សេចក្តី​សម្រេច​ ២ ឬ​ច្រើន​នៃ​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល​​មាន​ភាព​ផ្ទុយគ្នា។ លោកអ្នក​អាច​ទាញយកដំណោះស្រាយទី១របស់អាជ្ញាកណ្តាលរួមក្រុម។ ក្រុមប្រឹក្សាអាជ្ញាកណ្តាល ​និងមូលនិធិក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ ​មាន​មោទនភាព​ដែល​បាន​សម្រេចផល​ដ៏ល្អនេះ​ គឺអាច​បង្កើត​បាន​នូវ​ក្រុម​អាជ្ញាកណ្តាលខាងលើ​ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផ្នែកច្បាប់​។​ យើងសូម​កោតសរសើរ​ដោយ​ស្មោះ​អស់ពីចិត្ត​ចំពោះ​ការស្ម័គ្រចិត្ត​ និង​ការ​ចូលរួម​ចំណែក​ប្រកប​ដោយ​អត្ថន័យ​ពី​សំណាក់​សមាជិក​ទាំងអស់​នៃ​អាជ្ញាកណ្តាល​រួម​ក្រុម​និង​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ព្រមទាំង​បុគ្គលិក​ទាំង​អស់​នៃ​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល៕

ព័ត៌មានថ្មីៗ

វគ្គបណ្ដុះបណ្ដាលស្ដីពី “ការរៀបចំសំណុំរឿង និងបន្ទុកនៃភស្ដុតាង” ជូនដល់និយោជិត និងនិយោជក

នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧នេះ ​មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល ​(ACF) បាន​រៀបចំ​វគ្គ​បណ្ដុះ​បណ្ដាលស្ដីពី “ការរៀបចំសំណុំរឿង និងបន្ទុកនៃភស្ដុតាង”  ចំនួនពីរដាច់ពីគ្នា​ជូន​ទៅដល់តំណាងកម្មករនិយោជិត និងតំណាងនិយោជក នៅរាជធានីភ្នំពេញ ដោយ​បាន​អញ្ជើញ​ក្រុម​មេធាវី​ជំនាញ​​​ផ្នែកការងារ​​មក​​ពី​ប្រទេស​អូស្ត្រាលី​​ធ្វើ​ជាវាគ្មិន។ លោក Josh BORNSTEIN ប្រធានក្រុមហ៊ុនមេធាវីច្បាប់ការងារ​ ក្រុមហ៊ុនមេធាវី Maurice Blackburn និងជាជ័យលាភី មេធាវីការងារឆ្នើមប្រចាំឆ្នាំ ២០១៦ ដែល​ធ្វើ​ការ​​តំណាង​ឲ្យ​ប្រយោជន៍​ខាង​សហជីព​កម្មក​រ​ ជាវាគ្មិនក្នុងវគ្គ​បណ្ដុះ​បណ្ដាល ​ជូន​ទៅដល់តំណាងកម្មករ និយោជិត។ វគ្គបណ្ដុះបណ្ដាលមានគោលបំណង​ធ្វើឲ្យ​តំណាង​សហជីព​កម្មករ​ និយោជិត ​មាន​​ការ​​យល់​ដឹងថែម​ទៀត ​​ក្នុង​ការរៀបចំ​សំណុំរឿង​ដោះស្រាយ​វិវាទឲ្យទទួល​បាន​ជោគជ័យ​ ​នៅ​​​ក្រុមប្រឹក្សា​​អាជ្ញាកណ្ដាល​​ ដោយ​​មាន​​ការ​ចែករំលែក​​បទពិសោធន៍​​ពី​​វាគ្មិន​ អំ​ពី​​ការ​​ដោះស្រាយ​វិវាទ​​នៅ​​គណៈកម្មាការ​​យុត្តិធម៌​​ការងារ ​​ប្រទេស​​អូស្ត្រាលី។​​ នៅក្នុងរយៈពេល​បី​ម៉ោង​​សិក្សា​នេះ​ …Read More>>>

ព័ត៌មានថ្មីៗ

ចៅក្រមកម្ពុជាចូលរួមវគ្គសិក្ខាសាលាទាក់ទងនឹងនីតិវិធីដោះស្រាយវិវាទការងាររួម

នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល សហការជាមួយនឹងក្រសួងយុត្តិធម៌ បានរៀបចំឡើង សិក្ខាសាលា ស្ដីពី នីតិវិធីដោះស្រាយវិវាទការងាររួម និងទំនាក់ទំនងរវាងក្រុមប្រឹក្សា អាជ្ញាកណ្ដាល និងតុលាការក្នុងការដោះស្រាយវិវាទការងារ ជូនចៅក្រមវិជ្ជាជីវៈ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ​។ ឯកឧត្តម ជិន ម៉ាលីន អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានមានប្រសាសន៍ឲ្យដឹងថា សិក្ខាសាលា​នេះគឺជា ផ្នែកមួយនៃផែនការសកម្មភាពក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ​ លោក ម៉ែន និម្មិត នាយកប្រតិបត្តិ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល ក៏បានមានប្រសាសន៍លើកឡើងថា សិក្ខាសាលានេះជាលទ្ធផលដែលទទួលបានពី ​កិច្ចជំនួបពិភាក្សាការងាររវាង គណៈកម្មការប្រឹក្សាយោបល់​អន្តរជាតិ​​​មូលនិធិក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ជាមួយនឹង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ …Read More>>>

សេចក្តីប្រកាសព័ត៌មាន

សេចក្ដីប្រកាសព័ត៌មាន

មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល សូមជម្រាបជូនដំណឹងដល់សាធារណជន កម្មករនិយោជិត អង្គការវិជ្ជាជីវៈ និយោជក អង្គការជាតិ និងអន្ដរជាតិ ឱ្យបានជ្រាបថា៖ មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល និងក្រសួងការងារនិង​បណ្ដុះ​បណ្ដាលវិជ្ជាជីវៈ សហការ​រៀប​ចំ​សន្និសីទថ្នាក់ជាតិ​លើកទី៨ស្ដីពី ការ​លើក​​កម្ពស់​បរិយាកាស​ទំនាក់ទំនងវិជ្ជាជីវៈ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ នាថ្ងៃ​ទី​៣១ ខែឧសភា​ ឆ្នាំ២០១៨ វេលាម៉ោង៧:៤៥នាទីព្រឹក ​ដល់ម៉ោង​១៨:០០នាទី​ល្ងាច​ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា។ សន្និសីទនេះ​ប្រព្រឹត្តទៅក្រោម​អធិបតីភាព​របស់ ​ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខា​ធិការ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ លោកជំទាវ Maria SARGREN ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​ស៊ុយអ៊ែត​​ប្រចាំ​​នៅ​កម្ពុជា និង លោកស្រី Veena REDDY ប្រធាន​ស្តីទី​នៃទីភ្នាក់ងារ​សំរាប់ការ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក ព្រមទាំង មានការអញ្ជើញ​ចូលរួមពីតំណាងរាជរដ្ឋាភិបាល …Read More>>>

ព័ត៌មាន

តំណាងមកពី ៤៧រោងចក្រដែលជាអ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុន GAP INC. ចូលរួមសិក្ខាសាលាស្ដីពីសេរីភាព

សិក្ខាសាលាស្ដីពីសេរីភាព​សមាគម ការបង្ការ និង​ការ​ដោះស្រាយ​វិវាទបានធ្វើឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅសណ្ឋាគារ អ៊ីនធើខនធីណិនថល ភ្នំពេញ មានតំណាងកម្មករនិយោជិត/សហជីព និងតំណាងនិយោជកសរុបចំនួន១៨៣នាក់ មកពីរោងចក្រចំនួន ៤៧ នៅទីក្រុងភ្នំពេញនិងបណ្តាខេត្តជិតភ្នំពេញ។ រោងចក្រទាំងនេះគឺជាអ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុន Gap Inc.។ សិក្ខាសាលានេះរៀបចំដោយមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល អង្គការអន្តរជាតិខាងការងារគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) និងក្រុមហ៊ុន Gap Inc. ក្រោមការឧបត្ថម្ភដោយក្រុមហ៊ុន Gap Inc.។ សិក្ខាសាលានេះផ្តោតការពិភាក្សារបស់ខ្លួនលើប្រធានបទសំខាន់ដូចជា៖ សេរីភាពសមាគម, ការដោះស្រាយវិវាទការងារនិងក្រុមប្រឹក្សាអាជ្ញាកណ្តាល និងកិច្ចសហការគ្នានៅធ្វើការ។ លោក ម៉ែន និម្មិត នាយកប្រតិបត្តិនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល បាន​លើកឡើងក្នុងសុន្ទរកថានៃអង្គសិក្ខាសាលាថា៖ «​ …Read More>>>

សំណុំរឿងគួរឲ្យកត់សម្គាល់

ទំនួលខុសត្រូវលើការរៀបចំវិធានការការពារសុវត្ថិភាពនៅកន្លែងធ្វើការងារ

លេខ និង ឈ្មោះសំណុំរឿង ៖​​ ០២៧/១៧-ខេន ស្ព័ត ស៊ូ ខូអិលធីឌី កាលបរិច្ឆេទនៃសេចក្ដីបង្គាប់ ៖ ថ្ងៃទី០៧  ខែសីហា  ឆ្នាំ២០១៧             នៅក្នុងសំណុំរឿងនេះ កម្មករនិយោជិតនៃក្រុមហ៊ុន ខេន ស្ព័ត ស៊ូ គឺជាដើមបណ្តឹងដែលទាមទារឲក្រុមហ៊ុន ខេន ស្ព័ត ស៊ូ (ភាគីនិយោជក) កែលម្អលក្ខខណ្ឌការងារចំនួន ៤ចំណុច ឲបានល្អប្រសើរ។ ក្រុមហ៊ុននេះមានសកម្មភាពចម្បង​ក្នុងការ​ផលិតស្បែកជើង ដែលមានទីតាំងស្ថិតនៅខេត្តកំពង់ឆ្នាំង និងជួល​កម្មករ​និយោជិត​សរុប​ចំនួន​ប្រមាណជា ៧៧៧០នាក់។             នៅក្នុងសំណុំរឿងនេះ ​មានចំណុចវិវាទចំនួន ៤ ចំណុច …Read More>>>