សំណុំរឿងគួរឲ្យកត់សម្គាល់

ការប្ដឹងជំទាស់នឹងសេចក្ដីបង្គាប់អាជ្ញាកណ្ដាលមិនមែនជាឧបសគ្គក្នុងការអនុវត្តទេ!

ការដោះស្រាយវិវាទនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ភាគីមានសិទ្ធិជ្រើសរើសប្រភេទសេចក្តីបង្គាប់៖ ជាប់កាតព្វកិច្ច ឬ មិនជាប់កាតព្វកិច្ច។ បើភាគីរើសសេចក្តីបង្គាប់ជាប់កាតព្វកិច្ច សេចក្តីបង្គាប់នោះត្រូវអនុវត្តភា្លម តែបើភាគីរើសសេចក្តីបង្គាប់មិនជាប់កាតព្វកិច្ច ភាគីមានសិទ្ធិប្តឹងជំទាស់នឹងសេចក្តីបង្គាប់នោះក្នុងរយៈពេលដែលច្បាប់កំណត់គឺ៨ថ្ងៃប្រតិទិន។ បើគ្មានការប្តឹងជំទាស់ទេ សេចក្តីបង្គាប់នោះត្រូវអនុវត្តភា្លមដែរ។ ទោះជាយ៉ាងណាក៏ដោយ ភាគីនៅតែអាចអនុវត្តតាមសេចក្តីបង្គាប់អាជ្ញាកណ្តាលបានដែរក្រោយពីភាគីប្តឹងជំទាស់។ នៅរៀងរាល់ត្រីមាសនៃឆ្នាំនីមួយៗ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលធ្វើការតាមដានការអនុវត្តសេចក្តីបង្គាប់​អាជ្ញាកណ្តាលរបស់ភាគី គ្រប់សំណុំរឿងទាំងអស់ ដែល​​​ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានសម្រេច។  ការតាមដាននេះធ្វើឡើងតាមរយៈការសាក​សួរតាមទូរសព្ទទៅកាន់ភាគី​​​​នៃសំណុំរឿង ក្រោយរយៈពេលយ៉ាងហោចណាស់ ៦០ថ្ងៃ គិតពីថ្ងៃដែលក្រុមប្រឹក្សាអាជ្ញាកណ្តាលបានចេញ​​សេចក្តីបង្គាប់ ដើម្បីទុកឲ្យភាគីមានពេលគ្រប់គ្រាន់ធ្វើការពិចារណាអនុវត្តតាមសេចក្តីបង្គាប់។ បើតាមលទ្ធផលនៃការតាមដានពីការអនុវត្តសេចក្ដីបង្គាប់អាជ្ញាកណ្ដាលកន្លងមកបង្ហាញ​ថាភាគីវិវាទមួយចំនួន​ដែលបានជំទាស់នឹងសេចក្ដីបង្គាប់មិនជាប់កាតព្វកិច្ច ហើយចុងក្រោយភាគីទាំងនោះបែរជាឯកភាពគ្នាមកអនុវត្តតាមវិញ។ ឧទាហរណ៍មួយនៃសេចក្ដីបង្គាប់អាជ្ញាកណ្ដាលដែលបានប្តឹងជំទាស់រួចហើយ ក៏នៅតែអាចអនុវត្តតាមបានដូចករណីសំណុំរឿងខាងក្រោមនេះ៖ នៅថ្ងៃទី៧  ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានចេញសេចក្តីបង្គាប់ទាក់ទងនឹងសំណុំរឿងលេខ០០៣/១៧ ដែលតំណាងឲ្យកម្មករ​និយោជិតទាម​ទារ​ឲ្យនិយោជកកែលម្អលក្ខខណ្ឌការងារចំនួន៦ចំណុចឲ្យបានល្អប្រសើរ​។ ភាគីនិយោជកគឺជាក្រុមហ៊ុនដែលមានសកម្មភាពចម្បង​ក្នុងការកាត់ដេរសម្លៀកបំពាក់ មានទីតាំងក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ និងជួល​កម្មករនិយោជិតសរុបចំនួន​ប្រមាណជា …Read More>>>