សំណុំរឿងគួរឲ្យកត់សម្គាល់

អ្វីទៅជាភាពខុសគ្នារវាងវិវាទអំពីសិទ្ធ និងវិវាទអំពីផលប្រយោជន៍?

ការពិបាកក្នុងការកំណត់និយមន័យ ច្បាប់ស្តីពីការងារឆ្នាំ ១៩៩៧ គឺជាប្រភពច្បាប់ចំបងនៅក្នុងការកំណត់របៀបដែលវិវាទអំពីសិទ្ធ និងវិវាទអំពីផលប្រយោជន៍ ត្រូវបានដោះស្រាយដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ប៉ុន្តែ បទប្បញ្ញត្តិនានាទាក់ទងនឹងវិវាទទាំងនេះមិនត្រូវបានកំណត់និយមន័យ ឲបានច្បាស់លាស់ទេ ហើយផ្តល់សិទ្ធអំណាចដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាលសម្រាប់ធ្វើការបកស្រាយ។ មាត្រា ៣១២ កថាខ័ណ្ឌទី ២​ នៃច្បាប់ស្តីពីការងារចែងថា ៖ ក្រុមប្រឹក្សានេះដោះស្រាយជាផ្លូវច្បាប់ ចំពោះការវិវាទដែលទាក់ទងនឹងការបកស្រាយ និងការអនុវត្តន៍ច្បាប់ ឬអនុសញ្ញារួមណាមួយ។ ក្រុមប្រឹក្សានេះដោះស្រាយដោយសមធម៌ចំពោះការវិវាទឯទៀតទាំងអស់។ ស្របពេលដែលមាត្រានេះបញ្ជាក់យ៉ាងច្បាស់អំពីភាពខុសគ្នារវាងវិវាទអំពីសិទ្ធ និងវិវាទអំពីផលប្រយោជន៍ ក្រុមប្រឹក្សាអាជ្ញាកណ្តាល​បានរកឃើញថា “មិនមានបទប្បញ្ញត្តិច្បាប់ណាមួយចែងអំពីនិយមន័យជាក់លាក់នៃ វិវាទអំពីសិទ្ធ និងវិវាទអំពីផលប្រយោជន៍ឡើយ” ហើយចំណុចវិវាទនេះ គឺទុកឲក្រុមប្រឹក្សាអាជ្ញាកណ្តាលដោះស្រាយតាមឆន្ទានុសិទ្ធរបស់ខ្លួន​តាមរយះសំណួរថា តើគោលការណ៏ច្បាប់អ្វី ដែលនឹងត្រូវយកមកអនុវត្តនៅក្នុងការកំណត់និយមន័យនេះ? (សូមមើលសេចក្តីបង្គាប់ ៣១/១២-ប៊ី & អិន) …Read More>>>