ព័ត៌មាន

មេធាវីកំពុងប្រកបវិជ្ជាជីវៈ និងមេធាវីកម្មសិក្សាទទួលបានវគ្គបណ្តុះបណ្តាល ស្តីពី នីតិវិធីដោះស្រាយវិវាទការងារ ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ

នៅក្នុងខែកក្កដា-សីហា ឆ្នាំ២០២១ នេះ មូល​​និធិ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល បាន​សហការ​ជាមួយ​ ​គណៈមេធាវី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ រៀបចំ​សិក្ខា​សាលា​តាម​អន​ឡាញ​ ស្តីពី ​«នីតិ​​វិធី​ដោះ​ស្រាយ​វិវាទ​ការងារ ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​ និង​តុលាការ​» ចំនួន​ ២​វគ្គ ដែល​មាន​អ្នកចូល​រួមចំនួនសរុប ​៧៤នាក់ ​ស្រី្ត១៦នាក់ ជាមេធាវី​កំពុង​ប្រកប​វិជ្ជាជីវៈ​ និងជាមេធាវី​កម្មសិក្សា​​នៃ​គណៈ​​មេធាវី​នៃ​ព្រះរាជណាចក្រកម្ពុជា ​​មន្ត្រី​​ច្បាប់​​និង​​ដោះស្រាយវិវាទ​មក​ពី​អង្គការ​សង្គម​ស៊ីវិល​ សហព័ន្ធ​សហជីព និង​មន្ត្រីមកពី​ ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ចំណេះដឹងបន្ថែមដល់សិក្ខាកាមអំពីនីតិវិធី និងដំណើរការដោះស្រាយវិវាទការងាររួមដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល និងទំនាក់ទំនងជាមួយតុលាការ ដោយផ្តោតលើប្រធានបទសំខាន់ៗដូចជា ១) ដំណើរការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ២) ប្រភេទនៃវិវាទការងារ ៣) នីតិវិធីដោះស្រាយវិវាទការងារ …Read More>>>

ព័ត៌មាន

មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលសហការជាមួយក្រុមហ៊ុនស្ព័រតិច​​ចាប់ផ្តើមកម្មវិធីបង្ការនិងការដោះស្រាយវិវាទនៅកន្លែងធ្វើការ

មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលសហការជាមួយក្រុមហ៊ុនស្ព័រតិច បានដំណើរការកម្មវិធីបង្ការ និងការដោះស្រាយវិវាទនៅកន្លែងធ្វើការ ដែលប្រព្រឹត្ដទៅនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។ កម្មវិធីនេះ មានគោលបំណងលើកកម្ពស់សមត្ថភាពកម្មករនិយោជិត និងនិយោជក ក្នុងការដោះស្រាយរាល់បញ្ហាការងារដែលកើតមានឡើង មុននឹងបញ្ហាទាំងនោះបង្កទៅជាវិវាទ ឬក៏បង្កឡើងជាទំនាស់តាមរយៈការផ្ដួចផ្ដើមឲ្យមានយន្ដការបង្ការ និងដោះស្រាយវិវាទនៅកន្លែងធ្វើការ។ នៅក្នុងវគ្គបណ្ដុះបណ្ដាលថ្ងៃទី១ បានផ្ដោតលើប្រធានបទ “ការកសាងទំនាក់ទំនងការងារ” ដោយមានការចូលរួមពីតំណាងកម្មករនិយោជិត និងនិយោជកមកពីផ្នែកគ្រប់គ្រងធនធានមនុស្ស ផ្នែកដោះស្រាយវិវាទ ផ្នែកបណ្តុះបណ្តុះបណ្តាល និងសមាជិកថ្នាក់ដឹកនាំសហជីព និងតំណាងបុគ្គលិកសរុបចំនួន១៤នាក់ ក្នុងនោះមានស្រ្ដី១១នាក់។ សូមបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធីការបង្ការ និងការដោះស្រាយវិវាទនៅកន្លែងធ្វើការ អ្នកចូលរួមនឹងទទួលបានវគ្គបណ្តុះបណ្តាលចំនួន៣វគ្គ ដែលរួមមាន ការកសាងទំនាក់ទំនងការងារ, យន្តការសហការនៅកន្លែងការងារ និងការប្រាស្រ័យទាក់ទងសម្រាប់ការចរចារ។ ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលទាំង៣វគ្គខាងលើ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល នឹងបន្តសហការជាមួយអ្នកចូលរួមទាំងអស់ មកពីរោងចក្រស្ព័រតិចដើម្បីអនុវត្តជំហាន …Read More>>>

ព័ត៌មាន

វគ្គបណ្តុះបណ្តាលតាមអនឡាញស្តីពី នីតិវិធីដោះស្រាយវិវាទការងាររបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង

នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នេះ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានរៀបចំបណ្តុះបណ្តាលអនឡាញស្តីពី «នីតិវិធីដោះស្រាយវិវាទការងាររបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង» ដែលមានអ្នកចូលរួមចំនួន២២នាក់ ស្ត្រី៨នាក់ ជាបុគ្គលិកផ្នែករដ្ឋបាលនិងគ្រប់គ្រងធនធានមនុស្ស និងមន្ត្រីច្បាប់ពីក្រុមហ៊ុនឯកជននានា មេធាវីនិងជំនួយការមេធាវី ចៅក្រម និស្សិត និងអ្នកប្រកបជំនាញវិជ្ជាជីវៈពាក់ព័ន្ធផ្សេងទៀត។ វគ្គបណ្តុះបណ្តាលរយៈពេញ១ថ្ងៃនេះ ផ្តោតលើប្រធានបទសំខាន់ៗដូចខាងក្រោម៖ ១) ដំណើរការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ និងអំពីដំណើរការនិងលក្ខណៈសម្បត្តិរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ២) ទំនាក់ទំនងរវាងក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ ៣) បច្ចេកទេសក្នុងការរៀបចំសំណុំរឿង។ វគ្គបណ្តុះបណ្តាលខាងលើ មានការចូលរួមធ្វើបទឧទ្ទេសដោយ លោក មែន និម្មិត នាយកប្រតិបត្តិនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល លោក ប៉ែន សាវ៉ាត …Read More>>>