សំណុំរឿង ០៣៥/២១ ជេអេស លេឌើរ ខលលិកសិន
A_03521_K_JS Leather Collection Phnom Penh Co., Ltd
A_03521_K_JS Leather Collection Phnom Penh Co., Ltd
A_03521_K_JS Leather Collection Phnom Penh Co., Ltd
នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ (ILO) រៀបចំវេទិកាត្រីភាគីស្តីពីអនាគតនៃការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ Raffle Le Royal ភ្នំពេញ។ វេទិកានេះ មានការចូលរួមពីភាគីពាក់ព័ន្ធក្នុងទំនាក់ទំនងវិជ្ជាជីវៈរួមមាន តំណាងមកពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហជីព សមាគមនិយោជក អ្នកបញ្ជារទិញ អាជ្ញាកណ្តាល និងដៃគូអភិវឌ្ឍមួយចំនួនទៀតផងដែរ។ នៅក្នុងវេទិកានេះ ភាគីពាក់ព័ន្ធបានទទួលស្គាល់ និងកោតសរសើរចំពោះសមិទ្ធិផលដែលក្រុមប្រឹក្សាអាជ្ញាកណ្តាលសម្រេចបាន និងភាពជឿជាក់បានលើក្រុមប្រឹក្សាអាជ្ញាកណ្តាលក្នុងការដោះស្រាយវិវាទការងាររួម និងការរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈប្រកបដោយសុខដុមរមនានៅកម្ពុជាក្នុងរយៈពេល១៨ឆ្នាំចុងក្រោយនេះ។ កម្មវិធីនេះ បានផ្តល់ជាវេទិកាសម្រាប់ភាគីពាក់ព័ន្ធ ធ្វើកិច្ចសន្ទនាសង្គម និងពិភាក្សាទៅលើបញ្ហាចំនួន៣ សំខាន់ៗដូចខាងក្រោម៖ ១). ការលើកកម្ពស់ធនធានមនុស្សរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល …Read More>>>
នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២១ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សហការជាមួយសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ រៀបចំសិក្ខាសាលាអនឡាញស្តីពីនីតិវិធីដោះស្រាយវិវាទការងារ ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ ជូនដល់និស្សិត ច្បាប់នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិចំនួន ១១០នាក់ ក្នុងនោះស្រ្តី ៤៥នាក់។ នៅក្នុងពិធីបើក លោក ម៉ែន និម្មិត នាយកប្រតិបត្តិ បានផ្តល់កិច្ចស្វាគមន៍ និងគូសបញ្ជាក់ដោយសង្ខេបពីតួនាទី និងឯករាជ្យ ភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលក្នុងការដោះស្រាយវិវាទការងារ និងការគាំទ្ររបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលនៅក្នុង ដំណើរការការងាររបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ លោកស្រី ទេព កុលាប សាកលវិទ្យាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់ នៃសិក្ខាសាលានេះ ទាំងសម្រាប់រូបលោកស្រីផ្ទាល់ ក៏ដូចជានិស្សិតទាំងអស់ដែលអាចយកជាមូលដ្ឋានសម្រាប់អាជីពការងារ នាពេលខាងមុខដែលមិនអាចខ្វះបាន ហើយក៏បានស្នើសុំឱ្យមានការយកចិត្តទុកដាក់ …Read More>>>
កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបានរៀបចំវគ្គបណ្តុះបណ្តាលដោយផ្តោតលើប្រធានបទ “ការប្រាស្រ័យទាក់ទងសម្រាប់ការចរចានៅកន្លែងធ្វើការ” ដែលជាប្រធានបទចុងក្រោយនៃកម្មវិធី ការបង្ការ និងដោះស្រាយវិវាទនៅកន្លែងការងារ។ វគ្គបណ្តុះបណ្តាលនេះ មានអ្នកចូលរួមចំនួន ១៦នាក់ ក្នុងនោះស្រី ១៤នាក់ (២នាក់ចូលរួមតាមអនឡាញ) ជាតំណាងនិយោជក និងកម្មករនិយោជិត រួមមាន អ្នកគ្រប់គ្រងផ្នែកធនធានមនុស្ស មន្ត្រីផ្នែកទំនាក់ទំនងវិជ្ជាជីវៈ មន្ត្រីផ្នែកបណ្តុះបណ្តាល មន្ត្រីផ្នែកដោះស្រាយវិវាទ ប្រតិភូបុគ្គលិក អ្នកគ្រប់គ្រងកម្មករតាមផ្នែក ព្រមទាំងសមាជិកនិងថ្នាក់ដឹកនាំសហជីព។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងដល់សិក្ខាកាមអំពី ការចរចានិងទម្រង់នៃការចរចា ការចរចាដោយផ្អែកលើជំហរ និងការចរចាដោយផ្អែកលើផលប្រយោជន៍ ជំនាញនិងលក្ខណៈសម្បត្តិនៃការចរចាដ៏ល្អ និងការត្រៀមរៀបចំសម្រាប់ការចរចាដ៏មានប្រសិទ្ធិភាព។ វគ្គបណ្តុះបណ្តាលរយៈពេលពេញ១ថ្ងៃនេះ បានពិភាក្សាលើប្រធានបទសំខាន់ៗដូចជា អ្វីជាការចរចា, …Read More>>>
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានរៀបចំវគ្គបណ្តុះបណ្តាលដោយផ្តោតលើប្រធានបទ “យន្តការសហការនៅកន្លែងធ្វើការ” ប្រកបដោយជោគជ័យ។ នេះជាវគ្គបណ្តុះបណ្តាលលើកទី២ ស្ថិតនៅក្រោមកម្មវិធីបង្ការ និងការដោះស្រាយវិវាទនៅកន្លែងធ្វើការ និងត្រូវបានរៀបចំឡើងនៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ដែលមានអ្នកចូលរួមមកពីក្រុមហ៊ុនស្ព័រតិចចំនួន១៥ នាក់ ក្នុងនោះអ្នកចូលរួម ១០ ជាស្ត្រី និង ២នាក់ចូលរួមតាមប្រព័ន្ធអនឡាញ រួមមាន តំណាងកម្មករនិយោជិត និងនិយោជកមកពីផ្នែកគ្រប់គ្រងធនធានមនុស្ស ផ្នែកដោះស្រាយវិវាទ ផ្នែកបណ្តុះបណ្តាល និង សមាជិកនិងថ្នាក់ដឹកនាំសហជីព ព្រមទាំងប្រតិភូបុគ្គលិក។ នៅក្នុងប្រធានបទ “យន្តការសហការនៅកន្លែងធ្វើការ” នេះ មានកម្មវត្ថុពិភាក្សាសំខាន់ៗដូចជា កិច្ចសហការនៅកន្លែងធ្វើការ ទម្រង់នៃកិច្ចសហការគ្នានៅកន្លែងធ្វើការ នីតិវិធីប្តឹងសារទុក្ខនៅកន្លែងធ្វើការ …Read More>>>
កាលពីថ្ងៃទី១៤ ខែកញ្ញា មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សហការជាមួយសាកលវិទ្យាល័យមេគង្គកម្ពុជា រៀបចំសិក្ខាសាលាតាមអនឡាញស្តីពី “នីតិវិធីដោះស្រាយវិវាទការងារ ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ” ដែលមានអ្នកចូលរួមចំនួន ៦២នាក់ ជានិស្សិតផ្នែកនីតិសាស្ត្រមកពី សាកលវិទ្យាល័យមេគង្គកម្ពុជា។ សិក្ខាសាលានេះ មានគោលបំណង លើកកម្ពស់ចំណេះដឹងបន្ថែមដល់និស្សិតច្បាប់អំពី នីតិវិធីនិងដំណើរការដោះស្រាយវិវាទការងាររួមដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល និងទំនាក់ទំនងជាមួយតុលាការ ដែលជាចំណេះដឹងមួយដ៏មានសារៈសំខាន់សម្រាប់អ្នកសិក្សានិងប្រកបវិជ្ជាជីវៈច្បាប់។ សិក្ខាសាលានេះ មានការចូលរួមជាអធិបតីភាពក្នុងពិធីបើកដោយ លោក ម៉ែន និម្មិត នាយកប្រតិបត្តិនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងលោកសាស្ត្រាចារ្យ កាយ រិទ្ធី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យមេគង្គកម្ពុជា។ សិក្ខាសាលានេះ មានការចូលរួមធ្វើបទឧទ្ទេសដោយ លោកស្រី អាន វីរៈ អាជ្ញាកណ្តាលនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល។ សិក្ខាសាលានេះ …Read More>>>
កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល (ACF) សហការជាមួយក្រុមហ៊ុន អេសអ៊ីអ៊ីស៊ី គ្លូប៊ល (SEES Global) រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការបង្ការ និងការដោះស្រាយវិវាទនៅកន្លែងធ្វើការ ដែលមានអ្នកចូលរួមចំនួន១៥នាក់ ស្ត្រី៨នាក់ ជាបុគ្គលិករបស់ក្រុមហ៊ុនមកពីផ្នែកគ្រប់គ្រងផ្នែកធនធានមនុស្ស និង អនុលោមច្បាប់ ថ្នាក់ដឹកនាំសហជីព ប្រតិភូបុគ្គលិក និងតំណាងកម្មករនិយោជិត។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងរំឭកឡើងវិញ និងធ្វើការឆ្លុះបញ្ចាំងលើចំណុចសំខាន់ៗទៅនឹងការអនុវត្តជាក់ស្ដែង នៅកន្លែងការងាររបស់ពួកគេទាក់ទងទៅនឹងប្រធានបទ៖ ១). ការកសាងទំនាក់ទំនងការងារ ២). យន្តការនៃកិច្ចសហការនៅកន្លែងធ្វើការ និង ៣). ការប្រាស្រ័យទាក់ទង សម្រាប់ការចរចានៅកន្លែងធ្វើការ ដែលអ្នកចូលរួមទាំងអស់ខាងលើធ្លាប់បានទទួលការបណ្តុះបណ្តាល្គរួចមកហើយ កាលពីដំណាច់ឆ្នាំ២០២០ និងដើមឆ្នាំ២០២១ កន្លងទៅនេះ។ …Read More>>>
នៅក្នុងខែកក្កដា-សីហា ឆ្នាំ២០២១ នេះ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានសហការជាមួយ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា រៀបចំសិក្ខាសាលាតាមអនឡាញ ស្តីពី «នីតិវិធីដោះស្រាយវិវាទការងារ ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ» ចំនួន ២វគ្គ ដែលមានអ្នកចូលរួមចំនួនសរុប ៧៤នាក់ ស្រី្ត១៦នាក់ ជាមេធាវីកំពុងប្រកបវិជ្ជាជីវៈ និងជាមេធាវីកម្មសិក្សានៃគណៈមេធាវីនៃព្រះរាជណាចក្រកម្ពុជា មន្ត្រីច្បាប់និងដោះស្រាយវិវាទមកពីអង្គការសង្គមស៊ីវិល សហព័ន្ធសហជីព និងមន្ត្រីមកពី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ចំណេះដឹងបន្ថែមដល់សិក្ខាកាមអំពីនីតិវិធី និងដំណើរការដោះស្រាយវិវាទការងាររួមដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល និងទំនាក់ទំនងជាមួយតុលាការ ដោយផ្តោតលើប្រធានបទសំខាន់ៗដូចជា ១) ដំណើរការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ២) ប្រភេទនៃវិវាទការងារ ៣) នីតិវិធីដោះស្រាយវិវាទការងារ …Read More>>>
មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលសហការជាមួយក្រុមហ៊ុនស្ព័រតិច បានដំណើរការកម្មវិធីបង្ការ និងការដោះស្រាយវិវាទនៅកន្លែងធ្វើការ ដែលប្រព្រឹត្ដទៅនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។ កម្មវិធីនេះ មានគោលបំណងលើកកម្ពស់សមត្ថភាពកម្មករនិយោជិត និងនិយោជក ក្នុងការដោះស្រាយរាល់បញ្ហាការងារដែលកើតមានឡើង មុននឹងបញ្ហាទាំងនោះបង្កទៅជាវិវាទ ឬក៏បង្កឡើងជាទំនាស់តាមរយៈការផ្ដួចផ្ដើមឲ្យមានយន្ដការបង្ការ និងដោះស្រាយវិវាទនៅកន្លែងធ្វើការ។ នៅក្នុងវគ្គបណ្ដុះបណ្ដាលថ្ងៃទី១ បានផ្ដោតលើប្រធានបទ “ការកសាងទំនាក់ទំនងការងារ” ដោយមានការចូលរួមពីតំណាងកម្មករនិយោជិត និងនិយោជកមកពីផ្នែកគ្រប់គ្រងធនធានមនុស្ស ផ្នែកដោះស្រាយវិវាទ ផ្នែកបណ្តុះបណ្តុះបណ្តាល និងសមាជិកថ្នាក់ដឹកនាំសហជីព និងតំណាងបុគ្គលិកសរុបចំនួន១៤នាក់ ក្នុងនោះមានស្រ្ដី១១នាក់។ សូមបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធីការបង្ការ និងការដោះស្រាយវិវាទនៅកន្លែងធ្វើការ អ្នកចូលរួមនឹងទទួលបានវគ្គបណ្តុះបណ្តាលចំនួន៣វគ្គ ដែលរួមមាន ការកសាងទំនាក់ទំនងការងារ, យន្តការសហការនៅកន្លែងការងារ និងការប្រាស្រ័យទាក់ទងសម្រាប់ការចរចារ។ ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលទាំង៣វគ្គខាងលើ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល នឹងបន្តសហការជាមួយអ្នកចូលរួមទាំងអស់ មកពីរោងចក្រស្ព័រតិចដើម្បីអនុវត្តជំហាន …Read More>>>
Copyright © 2018 The Arbitration Council. All rights reserved.