និស្សិតច្បាប់សាកលវិទ្យាល័យអាស៊ីអឺរ៉ុបទទួលបានវគ្គបណ្តុះបណ្តាល ស្តីពី នីតិវិធីដោះស្រាយវិវាទការងារ ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ
នៅព្រឹកថ្ងៃទី២៤ ខែមីនាឆ្នាំ ឆ្នាំ២០២២ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សហការជាមួយសាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុប រៀបចំសិក្ខាសាលាតាមអនឡាញស្តីពី “នីតិវិធីដោះស្រាយវិវាទការងារ ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ” ដែលមានអ្នកចូលរួមចំនួន៣៩នាក់ ជានិស្សិតផ្នែកនីតិសាស្ត្រមកពីមហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តនយោបាយ នៃសាកលវិទ្យាល័យ។ សិក្ខាសាលានេះ មានគោលបំណង លើកកម្ពស់ចំណេះដឹងបន្ថែមដល់និស្សិតច្បាប់អំពី នីតិវិធីនិងដំណើរការដោះស្រាយវិវាទការងាររួមដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល និងទំនាក់ទំនងជាមួយតុលាការ ដែលជាចំណេះដឹងមួយដ៏មានសារៈសំខាន់សម្រាប់អ្នកសិក្សានិងប្រកបវិជ្ជាជីវៈច្បាប់។ ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោក ម៉ែន និម្មិត នាយកប្រតិបត្តិនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានគូសបញ្ជាក់ថា ក្រុមប្រឹក្សាអាជ្ញាកណ្តាល គឺជាស្ថាប័នជាតិតែមួយគត់ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍របស់កម្មករនិយោជិត និងនិយោជក ការធានាស្ថេរភាព និងផលិតភាពនៅក្នុងវិស័យការងារទាំងមូលនៅកម្ពុជាក្នុងរយៈពេលជិត២០ ឆ្នាំចុងក្រោយនេះ។ លោកបានបន្ថែមទៀតថា យន្តការដោះស្រាយវិវាទនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល …Read More>>>