ព័ត៌មាន

កម្មវិធីសិក្សារៀនសូត្រ និងផ្លាស់ប្ដូរបទពិសោធន៍ក្នុងវិជ្ជាជីវៈ រវាង ប្រតិភូបណ្ឌិត្យសភាជាតិអាជ្ញាកណ្ដាល សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្ដាល លេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល និងបុគ្គលិកមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល

ភ្នំពេញ៖ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានរៀបចំ កម្មវិធីសិក្សារៀនសូត្រ និងផ្លាស់ប្ដូរបទពិសោធន៍ក្នុងវិជ្ជាជីវៈ រវាង ប្រតិភូបណ្ឌិត្យសភាជាតិអាជ្ញាកណ្ដាល សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្ដាល លេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល និងបុគ្គលិកមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សរុបចំនួន ២៨នាក់ (ស្រ្តី ១៥នាក់)។ កម្មវិធីសិក្សារៀនសូត្រនេះ ផ្ដោតសំខាន់ទៅលើ៖ ១. ធាតុផ្សំនៃកិច្ចសន្យា និងការរំលាយកិច្ចសន្យាការងារ ២. ទម្រង់នៃការបៀតបៀន និងរើសអើងនៅកន្លែងធ្វើការ ៣. ការរំលោភលើឯកជនភាពរបស់កម្មករនិយោជិត និង ៤. នីតិវិធីនៃការប្រមូលភស្តុតាងនៅពេលមានវិវាទនៅកន្លែងធ្វើការ។ អ្នកសម្របសម្រួល និងអ្នកចូលរួមទាំងអស់បានពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ និងមានជជែកពីករណីសិក្សាជាក់ស្តែងដើម្បីពង្រីកចំណេះដឹង និងជំនាញបន្ថែមទៀត …Read More>>>

ព័ត៌មាន

ជំនួបសំណោះសំណាលរបស់ប្រតិភូបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាលមកពីប្រទេសកាណាដា និងអាមេរិក និង ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ភ្នំពេញ៖ នារសៀល ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក Alan Symonette ប្រធានបណ្ឌិត្យសភាជាតិអាជា្ញកណ្តាល សហរដ្ឋអាមេរិក និងកាណាដា (National Academy of Arbitrators) បានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណងស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍លើវិស័យការងារ ជាពិសេសយន្តការក្នុងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការក្នុងប្រទេសកម្ពុជា និងចំណុចសំខាន់ៗមួយចំនួនដូចជា ការបញ្ចូនសំណុំរឿងទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ការពង្រីកសេវាកម្មនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល នីតិវិធីដោះស្រាយវិវាទ ក៏ដូចជាដើម្បីពិនិត្យលើលទ្ធភាពក្នុងការកសាងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងភាពជាដៃគូ រវាងបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាល ជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រទេសកម្ពុជាផងដែរ។ …Read More>>>

ព័ត៌មាន

ជំនួបសំណោះសំណាលរវាងប្រតិភូបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាលមកពីប្រទេសកាណាដា និងអាមេរិក ជាមួយតំណាង សហជីពងសហព័ន្ធនិយោជក

ភ្នំពេញ៖ ថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០២២ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានសម្របសម្រួលឱ្យមានជំនួបសំណោះសំណាលរវាងប្រតិភូបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាលមកពីប្រទេសកាណាដា និងអាមេរិក ជាមួយតំណាង សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ព្រមទាំង តំណាងសហជីព មកពីវិស័យកាត់ដេរ វាយនភណ្ឌ ទេសចរណ៍ និងកម្មន្តសាល។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីធ្វើការសិក្សារៀនសូត្រនិងផ្លាស់ប្តូរបទពិសោធន៍អំពីប្រព័ន្ធដោះស្រាយវិវាទការងារ និងកសាងទំនាក់ទំនងក្នុងភាពជាដៃគូ រវាងបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាល និងតំណាងនិយោជក ព្រមទាំងសហជីពនៅក្នុងវិស័យការងារនៅប្រទេសកម្ពុជា។ ជាលទ្ធផលជំនួបសំណោះសំណាលនេះបានបង្កើនភាពស្និតស្នាលរវាងភាពជាដៃគូ និងបានសិក្សារៀនសូត្រ និងផ្លាស់ប្តូរបទពិសោធន៍អំពីប្រព័ន្ធដោះស្រាយវិវាទការងារ ក្នុងប្រទេសអាមេរិក ​កាណាដា និងប្រទេសកម្ពុជាផងដែរ។

ព័ត៌មាន

ដំណើរទស្សនៈកិច្ចសម្រាប់ប្រតិភូបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាលមកពីប្រទេសកាណាដា និងអាមេរិកចំនួន ១0 នាក់ទៅកាន់រោងចក្រ Sportex Industry Co.,Ltd

ភ្នំពេញ៖ នាព្រឹក ថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០២២ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលបាន រៀបចំដំណើរទស្សនៈកិច្ចសម្រាប់ប្រតិភូបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាលមកពីប្រទេសកាណាដា និងអាមេរិកចំនួន ១0 នាក់ទៅកាន់រោងចក្រ Sportex Industry Co.,Ltd ដើម្បីសិក្សារៀនសូត្រអំពីបរិបទការងាររបស់រោងចក្រកាត់ដេរនៅកម្ពុជា និងផ្លាស់ប្តូរបទពិសោធន៍អំពីយន្ដការនៅក្នុងការដោះស្រាយវិវាទការងារដែលរោងចក្របាននិងកំពុងអនុវត្ត ព្រមទាំងមានការធ្វើបទបង្ហាញដោយគណៈគ្រប់គ្រងនៃរោងចក្រ Sportex Industry Co.,Ltd អំពីស្ថានភាព និងចង្វាក់ផលិតកម្មនៅក្នុងរោងចក្រ។ ប្រតិភូបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាលបានសម្ដែងការចាប់អារម្មណ៍ជាវិជ្ជមាន និងកោតសរសើរចំពោះយន្ដការដោះស្រាយវិវាទការងារនៅក្នុងរោងចក្រ Sportex Industry Co.,Ltd ។  

ព័ត៌មាន

ទស្សនៈកិច្ចសិក្សារបស់ប្រតិភូបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាល មកពីសហរដ្ឋអាមេរិក និងកាណាដា

ភ្នំពេញ៖ នារសៀល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលមានកិត្តិយស ទទួលស្វាគមន៍ដំណើរទស្សនៈកិច្ចរបស់ប្រតិភូបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាល មកពីសហរដ្ឋអាមេរិក និងប្រទេសកាណាដាចំនួន ១២រូបនៅការិយាល័យរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលនិងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ កម្មវិធីទស្សនៈកិច្ចនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសិក្សារៀនសូត្រ និងផ្លាស់ប្តូរបទពិសោធន៍ព្រមទាំងកសាងទំនាក់ទំនងក្នុងភាពជាដៃគូ ជាពិសេសគឺសិក្សាអំពីប្រព័ន្ធដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាលនៅកម្ពុជា។ គួរបញ្ជាក់ផងដែរថាប្រតិភូបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាលមកពីសហរដ្ឋអាមេរិក និងប្រទេសកាណាដានឹងបន្តជួបសំណោះសំណាលជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតក្នុងវិស័យការងារនៅប្រទេសកម្ពុជា រហូតដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ក្រោមកិច្ចសម្របសម្រួលរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល។