កម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ
ខេត្តតាកែវ៖ ថ្ងៃច័ន្ទ ទី១៣ ខែកុម្ភៈ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល សហការជាមួយរោងចក្រ ប្រាយ ហ្ល្វាស ស៊ីង បានរៀបចំវគ្គបណ្តុះបណ្តាលម៉ូឌុលទី២ ស្ដីពី “យន្ដការនៃកិច្ចសហការនៅកន្លែងធ្វើការ” ជូនដល់តំណាងនិយោជក សហជីព និងតំណាងកម្មករនិយោជិត សរុបចំនួន ១៣នាក់ (ស្រី៨នាក់)។ វគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់ទៅលើ – យន្តការកិច្ចសហការនៅកន្លែងធ្វើការ – ទម្រង់នៃយន្តការកិច្ចសហការនៅកន្លែងធ្វើការ – នីតិវិធីបណ្ដឹងសារទុក្ខ និង – យន្តការដោះស្រាយវិវាទការងារនៅកម្ពុជា។ សិក្ខាកាមបានចែករំលែកបទពិសោធន៍នៅកន្លែងការងារ ដែលផ្សារភ្ជាប់ជាមួយនឹងមេរៀនយ៉ាងសកម្ម ហើយមានភាពសុទិដ្ឋិនិយមសម្រាប់វគ្គបណ្តុះបណ្តាលម៉ូឌុល៣ នៅខែក្រោយ។