ព័ត៌មាន

អបអរសារទរខួប២០ឆ្នាំ របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ឆ្នាំ២០០៣-២០២៣

រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានប្រារព្ធពិធីអបអរសាទរខួប២០ឆ្នាំ នៃក្រុមប្រឹក្សាអាជ្ញាកណ្តាល (២០០៣ ដល់ ២០២៣) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ ដោយមានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធក្នុងវិស័យការងារដែលរួមមានតំណាងនិយោជក សហជីព ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ ទីប្រឹក្សាបច្ចេកទេស និងសមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលមានសរុបចំនួន ១០០ នាក់ (ស្រី ៣២នាក់)។ លោកស្រី ស៊ីន គីមស៊ាន តំណាងក្រុមប្រឹក្សាអាជ្ញាកណ្តាល …Read More>>>

ព័ត៌មាន

វគ្គបណ្តុះបណ្តាលស្តីពី “ការបៀតបៀននៅកន្លែងធ្វើការ”

ភ្នំពេញ៖ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្រោមកិច្ចសហការជាមួយគម្រោងរោងចក្រកាន់ដេរកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការបៀតបៀននៅកន្លែងធ្វើការ” ដល់អាជ្ញាកណ្តាល មន្រ្តីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាល និងបុគ្គលិកមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សរុបចំនួន ២៣នាក់ (ស្រី១៥នាក់) ដែលសម្របសម្រួលដោយ លោកស្រី នូ ភារី និងលោកស្រី ថូ ធីតា មន្រ្តីជំនាញផ្នែកយេនឌ័រ នៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC)។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីកសាងសមត្ថភាពអ្នកចូលរួមទាំងអស់លើ ១) និយមន័យ ទម្រង់ និងប្រភេទនៃការបៀតបៀន ២) ផលប៉ះពាល់នៃការបៀតបៀន និង៣) …Read More>>>

ព័ត៌មាន

ទស្សនកិច្ចរបស់ម្ចាស់ជំនួយទៅកាន់រោងចក្រ

នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ លោកស្រី Camilla Ottosson អគ្គទីប្រឹក្សា និងជាប្រធានការិយាល័យនៃស្ថានទូតស៊ុយអែត ប្រចាំទីក្រុងភ្នំពេញ និងសហការីចំនួន៤រូបផ្សេងទៀត បានធ្វើទស្សនកិច្ចទៅកាន់រោងចក្រប្រាយហ្ល្វាសស៊ីង ស្ថិតក្នុងខេត្តតាកែវ ដែលមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលកំពុងអនុវត្តកម្មវិធីបង្ការ និងដោះស្រាយវិវាទនៅកន្លែងធ្វើការ ដើម្បីស្វែងយល់ពីប្រសិទ្ធភាពនៃការអនុវត្តកម្មវិធី ដំណើរការផលិតកម្ម និងបរិយាកាសការងារនៅទីនោះ។ លោកស្រី Camilla Ottosson បានបង្ហាញចំណាប់អារម្មណ៍ជឿជាក់ និងកោតសរសើរចំពោះសកម្មភាពការងាររបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្នុងការគាំទ្រនិយោជក សហជីព និងកម្មករនិយោជិត ក្នុងការបង្ការ និងដោះស្រាយវិវាទដែលអាចកើតឡើងនៅក្នុងរោងចក្រ។ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សូមថ្លែងអំណរគុណស្ថានទូតស៊ុយអែត ប្រចាំទីក្រុងភ្នំពេញ ដែលផ្តល់ការគាំទ្រដល់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីអនុវត្តសកម្មភាពរបស់ខ្លួនក្នុងរយៈពេលកន្លងមក និងបន្ត៣ឆ្នាំទៅមុខទៀត។

ព័ត៌មាន

សិក្ខាសាលាស្តីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល”

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សហការជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំសិក្ខាសាលាស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល” ជូនដល់មេធាវីពេញសិទ្ធិកំពុងប្រកបវិជ្ជាជីវៈ និងមេធាវីកម្មសិក្សាការីសរុបចំនួន ៦៤នាក់ (ស្រី ២៧នាក់)។ សិក្ខាសាលានេះធ្វើបទឧទ្ទេសនាមដោយលោកអាជ្ញាកណ្តាល គង់ ផល្លៈ សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល។ សិក្ខាសាលានេះបានផ្តល់ឱ្យមេធាវីចូលរួមទាំងអស់បានស្វែងយល់អំពី ដំណើរការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ដូចជាការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។

ព័ត៌មាន

សិក្ខាសាលាស្តីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល”

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០២៣ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សហការជាមួយសាកលវិទ្យាល័យកម្ពុជា បានរៀបសិក្ខាសាលាស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល” ជូនដល់និស្សិតដែលកំពុងសិក្សាមុខវិជ្ជាច្បាប់ចំនួន ១៥៦នាក់ (ស្រី ១០៩នាក់)។ សិក្ខាសាលានេះធ្វើបទឧទ្ទេសនាមដោយលោកស្រីអាជ្ញាកណ្តាល ស៊ីន គីមស៊ាន សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល។ សិក្ខាសាលានេះបានផ្តល់ឱ្យនិស្សិតទាំងអស់បានស្វែងយល់អំពី ដំណើរការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ដូចជាការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។