ព័ត៌មាន

កិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាល

ភ្នំពេញ៖ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៣ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបានបន្តរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន ក្នុងចំណោមបុគ្គលិកទាំងអស់ និងមន្រ្តីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីឆ្លុះបញ្ចាំងលើសមិទ្ធផលប្រចាំឆ្នាំ២០២៣ និងអភិវឌ្ឍសមត្ថភាពបន្ថែមលើការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការប្រាស្រ័យទាក់ទងទាំងក្នុង និងក្រៅអង្គភាព។ កិច្ចប្រជុំនេះ មានការចូលរួមពីបុគ្គលិកចំនួន ១៩ នាក់ (ស្រី១០នាក់) និងមន្ត្រីលេខាធិការដ្ឋានចំនួន០១នាក់ (ស្រី០០នាក់)។ បុគ្គលិកនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមន្រ្តីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាល បានយល់កាន់តែច្បាស់អំពីការពង្រឹងប្រសិទ្ធភាពការងារ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងបានចូលរួមអបអរសាទរសមិទ្ធផលសម្រាប់ឆ្នាំ២០២៣ និងបានចូលរួមកសាងសាមគ្គីភាពក្រុមឆ្ពោះទៅសម្រេចផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៤។