ព័ត៌មាន

ទស្សនកិច្ចរបស់ម្ចាស់ជំនួយទៅកាន់រោងចក្រ

នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ លោកស្រី Camilla Ottosson អគ្គទីប្រឹក្សា និងជាប្រធានការិយាល័យនៃស្ថានទូតស៊ុយអែត ប្រចាំទីក្រុងភ្នំពេញ និងសហការីចំនួន៤រូបផ្សេងទៀត បានធ្វើទស្សនកិច្ចទៅកាន់រោងចក្រប្រាយហ្ល្វាសស៊ីង ស្ថិតក្នុងខេត្តតាកែវ ដែលមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលកំពុងអនុវត្តកម្មវិធីបង្ការ និងដោះស្រាយវិវាទនៅកន្លែងធ្វើការ ដើម្បីស្វែងយល់ពីប្រសិទ្ធភាពនៃការអនុវត្តកម្មវិធី ដំណើរការផលិតកម្ម និងបរិយាកាសការងារនៅទីនោះ។ លោកស្រី Camilla Ottosson បានបង្ហាញចំណាប់អារម្មណ៍ជឿជាក់ និងកោតសរសើរចំពោះសកម្មភាពការងាររបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្នុងការគាំទ្រនិយោជក សហជីព និងកម្មករនិយោជិត ក្នុងការបង្ការ និងដោះស្រាយវិវាទដែលអាចកើតឡើងនៅក្នុងរោងចក្រ។ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សូមថ្លែងអំណរគុណស្ថានទូតស៊ុយអែត ប្រចាំទីក្រុងភ្នំពេញ ដែលផ្តល់ការគាំទ្រដល់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីអនុវត្តសកម្មភាពរបស់ខ្លួនក្នុងរយៈពេលកន្លងមក និងបន្ត៣ឆ្នាំទៅមុខទៀត។

ព័ត៌មាន

សិក្ខាសាលាស្តីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល”

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សហការជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំសិក្ខាសាលាស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល” ជូនដល់មេធាវីពេញសិទ្ធិកំពុងប្រកបវិជ្ជាជីវៈ និងមេធាវីកម្មសិក្សាការីសរុបចំនួន ៦៤នាក់ (ស្រី ២៧នាក់)។ សិក្ខាសាលានេះធ្វើបទឧទ្ទេសនាមដោយលោកអាជ្ញាកណ្តាល គង់ ផល្លៈ សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល។ សិក្ខាសាលានេះបានផ្តល់ឱ្យមេធាវីចូលរួមទាំងអស់បានស្វែងយល់អំពី ដំណើរការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ដូចជាការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។

ព័ត៌មាន

សិក្ខាសាលាស្តីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល”

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០២៣ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សហការជាមួយសាកលវិទ្យាល័យកម្ពុជា បានរៀបសិក្ខាសាលាស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល” ជូនដល់និស្សិតដែលកំពុងសិក្សាមុខវិជ្ជាច្បាប់ចំនួន ១៥៦នាក់ (ស្រី ១០៩នាក់)។ សិក្ខាសាលានេះធ្វើបទឧទ្ទេសនាមដោយលោកស្រីអាជ្ញាកណ្តាល ស៊ីន គីមស៊ាន សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល។ សិក្ខាសាលានេះបានផ្តល់ឱ្យនិស្សិតទាំងអស់បានស្វែងយល់អំពី ដំណើរការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ដូចជាការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។

ព័ត៌មាន

សិក្ខាសាលាស្តីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល”

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សហការជាមួយអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជា(CGCU) បានរៀបចំសិក្ខាសាលាស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល” ជូនដល់សមាជិក សមាជិការ អគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជា ចំនួន ៧៦នាក់ (ស្រី ៩នាក់)។ សិក្ខាសាលានេះធ្វើបទឧទ្ទេសដោយ លោកអាជ្ញាកណ្តាល អន ណន សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល។ សិក្ខាសាលានេះបានផ្តល់ឱ្យសមាជិក សមាជិការ អគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជាទាំងអស់ ស្វែងយល់ច្បាស់អំពី ដំណើរការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ដូចជាស្រាយនូវចម្ងល់របស់ខ្លួនពាក់ព័ន្ធនឹងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។

ព័ត៌មាន

កម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ

ខេត្តតាកែវ៖ ថ្ងៃច័ន្ទ ទី១៣ ខែកុម្ភៈ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល សហការជាមួយរោងចក្រ ប្រាយ ហ្ល្វាស ស៊ីង បានរៀបចំវគ្គបណ្តុះបណ្តាលម៉ូឌុលទី២ ស្ដីពី “យន្ដការនៃកិច្ចសហការនៅកន្លែងធ្វើការ” ជូនដល់តំណាងនិយោជក សហជីព និងតំណាងកម្មករនិយោជិត សរុបចំនួន ១៣នាក់ (ស្រី៨នាក់)។ វគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់ទៅលើ – យន្តការកិច្ចសហការនៅកន្លែងធ្វើការ – ទម្រង់នៃយន្តការកិច្ចសហការនៅកន្លែងធ្វើការ – នីតិវិធីបណ្ដឹងសារទុក្ខ និង – យន្តការដោះស្រាយវិវាទការងារនៅកម្ពុជា។ សិក្ខាកាមបានចែករំលែកបទពិសោធន៍នៅកន្លែងការងារ ដែលផ្សារភ្ជាប់ជាមួយនឹងមេរៀនយ៉ាងសកម្ម ហើយមានភាពសុទិដ្ឋិនិយមសម្រាប់វគ្គបណ្តុះបណ្តាលម៉ូឌុល៣ នៅខែក្រោយ។

ព័ត៌មាន

វគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង”

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង” ជូនដល់និស្សិតច្បាប់ បុគ្គលិកក្រុមហ៊ុន មេធាវី និងមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈសរុបចំនួន ២៧នាក់ (ស្ត្រី ៨នាក់)។ វគ្គបណ្ដុះបណ្ដាលនេះមានការធ្វើបទបង្ហាញដោយលោកអាជ្ញាកណ្ដាល កុយ នាម, លោកស្រី គង់ សុវាចា មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្ដាល, កញ្ញា ប៉ាត អង  និងអ្នកស្រី ហ៊ុយ សម្បត្តិ មន្ត្រីជាន់ខ្ពស់ផ្នែកសេវាច្បាប់ នៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមបានទទួលចំណេះដឹង និងបទពិសោធន៍ជាក់ស្ដែងក្នុងការដោះស្រាយវិវាទការងាររួម និងបច្ចេកទេសសំខាន់ៗក្នុងការរៀបចំសំណុំរឿង …Read More>>>

ព័ត៌មាន

កម្មវិធីបណ្តុះបណ្តាលស្តីអំពីការបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ

ខេត្តតាកែវ៖ នាថ្ងៃព្រហស្បត្តិ៍ ទី១២ ខែមករា ឆ្នាំ២០២៣ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានរៀបចំបណ្តុះបណ្តាលវគ្គទី១ នៃកម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ ក្រោមប្រធានបទ “ការកសាងទំនាក់ទំនងការងារល្អ” ដល់តំណាងនិយោជក​កម្មករនិយោជិត និងតំណាងសហជីព នៅក្នុងរោងចក្រ Bright Flushing Industry ដោយមានអ្នកចូលរួមចំនួន ១៨នាក់ (ស្រី ១១នាក់)។​ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពអ្នកចូលរួម ក្នុងការដោះស្រាយរាល់បញ្ហាការងារដែលកើតមានមុននឹងបញ្ហាទាំងនោះបង្កទៅជាវិវាទ ឬទំនាស់ឡើង។ នៅក្នុងវគ្គបណ្ដុះបណ្ដាលទី១ នេះ ផ្ដោតលើចំណុចសំខាន់ៗដូចខាងក្រោម៖ ១. និយមន័យ នៃការកសាងទំនាក់ទំនងការងារល្អ ២. ឥទ្ធិពលនានាដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងការងារ ៣. កត្តាសំខាន់ៗដែលជួយដល់ការបង្កើត …Read More>>>